យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ
 

អំពីយើង

 

 

អំពីយើង“ខ្ញុំជឿជាក់យ៉ាងមុតមាំថា អាជីវកម្មអាចផ្ដល់នូវភាពរីករាយ អាចដំណើរការដោយក្ដីស្រលាញ់ និងកម្លាំងថាមពលជារៀងរហូត” – ANITA RODDICK

ដំណើររឿងរបស់យើងចាប់ផ្ដើមឡើងនៅ Brighton ប្រទេសអង់គ្លេស ក្នុងឆ្នាំ 1976។ កាលនោះ វាចាប់ផ្ដើមជាមួយនឹងស្ថាបនិករបស់យើងគឺអ្នកស្រី Anita Roddick និងជំនឿរបស់អ្នកស្រីជុំវិញការធ្វើបដិវត្តមួយបែប គឺថា៖ អាជីវកម្មអាចជាកម្លាំងដើម្បីជាអំពើល្អ។ ដោយដើរតាមចក្ខុវិស័យរបស់អ្នកស្រី យើងបានប្រព្រឹត្តលើសវិធាននានា មិនដែលក្លែងបន្លំ ហើយធ្វើការផ្លាស់ប្ដូរថ្មីៗជានិច្ចអស់រយៈពេល 40 ឆ្នាំមកនេះ។

 

ប្រវត្តិរបស់យើង

អាជីវកម្មសហគមន៍

នៅក្នុងឆ្នាំ 1987 យើងបានដាក់ចេញនូវកម្មវិធីអាជីវកម្មសហគមន៍ ដោយបានត្រួសត្រាយផ្លូវឱ្យមានអាជីវកម្មដោយស្មើភាពនៅក្នុងឧស្សាហកម្មថែរក្សាសម្ផស្ស។ សព្វថ្ងៃនេះ យើងមានអ្នកផ្គត់ផ្គង់ក្នុងប្រទេសចំនួនជាង 20 ជុំវិញពិភពលោក ដែលបានប្រមូលយកវត្ថុធាតុដើមល្អបំផុត និងជំនាញពីបុរាណដែលមាននៅលើភពផែនដី - ដែលផ្ដល់អត្ថប្រយោជន៍ត្រលប់ទៅវិញដល់សហគមន៍មូលដ្ឋាន។

ប្រឆាំងជានិច្ចនឹងការធ្វើតេស្តពិសោធន៍ជាមួយនឹងសត្វ

 

យើងបានធ្វើយុទ្ធនាការគាំទ្រឱ្យមានឧស្សាហកម្មសម្ផស្សដែលចាកផុតពីអំពើសាហាវព្រៃផ្សៃ ចាប់តាំងពីឆ្នាំ 1988 មកម៉្លេះ។ ដំបូងឡើយ យើងបានជួយហាមឃាត់ការធ្វើតេស្តពិសោធន៍លើសត្វនៅក្នុងចក្រភពអង់គ្លេស។ បន្ទាប់មក យើងបានពង្រីកការប្រយុទ្ធប្រឆាំងនេះទៅសហគមន៍អឺរ៉ុប។ នៅពេលនេះ យើងកំពុងសម្លឹងពង្រីកឱ្យដល់អង្គការសហប្រជាជាតិទៀត ដែលក្នុងនោះ យើងមានគោលបំណងបញ្ឈប់ការប្រតិបត្តិព្រៃផ្សៃបែបនេះគ្រប់ទីកន្លែង និងជារៀងរហូត។

កម្លាំងថ្មីដើម្បីជាអំពើល្អក្នុងវិស័យសម្ផស្ស

 

នៅក្នុងឆ្នាំ 2017 យើងបានរកឃើញមូលដ្ឋានថ្មី ជាមួយនឹងបុគ្គលដែលមានចិត្តដូចគ្នា នៅឯ Natura and Aesop។ នៅពេលនេះ យើងគឺជាផ្នែកមួយនៃ Natura&Co ជាក្រុមហ៊ុនផលិតផលគ្រឿងសម្អាងលំដាប់ពិភពលោកដែលប្ដេជ្ញាចិត្តធ្វើអាជីវកម្មសម្ផស្សដែលគ្មានភាពព្រៃផ្សៃ ដែលជាកម្លាំងសម្រាប់អំពើល្អ។

កាត់បន្ថយឥទ្ធិពលទៅលើបរិស្ថានរបស់យើង

យើងធ្វើការឆ្ពោះទៅក្លាយជាធុរកិច្ចដែលមានចីរភាពពិតប្រាកដ និងមានន័យថាការពិនិត្យមើលឡើងវិញអំពីផលិតផលរបស់យើងសម្រាប់ភាពដែលអាចរំលាយបាន និងឥទ្ធិពលទៅលើទឹក និងការទាញយកគ្រឿងផ្សំពី “គីមីសាស្ត្រមិនប៉ះពាល់បរិស្ថាន” និងវត្ថុធាតុដើមពីធម្មជាតិដែលអាចកកើតឡើងវិញ។