យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ
| The Body Shop®

កាត់បន្ថយឥទ្ធិពលទៅលើបរិស្ថានរបស់យើង

ផ្នែកដែលក្លាយជាធុរកិច្ចដែលមានចីរភាពពិតប្រាកដ គឺភាពស្មោះត្រង់

និងតម្លាភាពដែលធ្វើឱ្យអ្នកធ្វើសេចក្ដីសម្រេចចិត្តដែលទទួលបានការណែនាំអំពីរបស់ដែលអ្នកទិញ និងផលប៉ះពាល់របស់វាទៅលើបរិស្ថាន។ តាមន័យនេះ អ្នកនឹងរកឃើញព័ត៌មានដែលអ្នកត្រូវការអំពីផលិតផលរបស់យើងដើម្បីជួយឱ្យអ្នកធ្វើការសម្រេចចិត្ត


តើយើងវាស់វែងដូចម្ដេច?

យើងផ្ដល់ឱ្យផលិតផល និងក្រុមផលិផលរបស់យើងនូវពិន្ទុបរិស្ថានផ្អែកលើភាពងាយស្រួលរលួយរបស់វា ឬពង្រាវទៅកាន់កម្រិតសុវត្ថិភាព (“ឥទ្ធិពលទៅលើទឹក” របស់ផលិតផល) និងលើវិធីបង្កើត ឬទាញយកគ្រឿងផ្សំ។

នៅឆ្នាំ2017 ឥទ្ធិពលទៅលើបរិស្ថានសរុបនៃក្រុមផលិតផលទាំងប្រាំមួយរបស់យើង (ផលិតផលសម្រាប់ងូតទឹក ថែរក្សារាងកាយ គ្រឿងក្រអូប ថែរក្សាសក់ តុបតែងមុខ និងថែរក្សាស្បែក) កើនឡើងបាន 3%។ ពិន្ទុនៃក្រុមផលិតផលថែរក្សារាងកាយ និងគ្រឿងក្រអូបរបស់យើងនីមួយកើនឡើងបាន 5%។

តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកផ្គត់ផ្គង់របស់យើង យើងសម្រេចបានសមិទ្ធផលនេះតាមរយៈការលើកម្ពស់គ្រឿងផ្សំដែលមាននិរន្តភាព និងគ្រឿងផ្សំដែលបង្កើតឡើងដោយប្រើប្រាស់ “សារធាតុគីមីមិនប៉ះពាល់បរិស្ថាន”(ជាដំណើរការដែលកាត់បន្ថយការប្រើប្រាស់ ឬការផលិតសារធាតុគីមីដែលបង្កការខូចខាតដល់បរិស្ថាន)។ ការធ្វើបែបនេះគឺផ្សារភ្ជាប់ទៅនឹងកម្មវិធីពង្រីកអាជីវកម្មសហគមន៍របស់យើង និងការកើនឡើងនៃចំនួនគ្រឿងផ្សំមានប្រភពពីធម្មជាតិដែលយើងបានទាញយកមក។

នៅឆ្នាំ2017 ពិន្ទុបរិស្ថានសរុបនៃផលិតផលរបស់យើងទាំងអស់កើនឡើងច្រើនជាង 5%។ យើងបានដាក់ចេញនូវរូបមន្តផលិផលថ្មីៗចំនួន 146 មុខ ដែល 95% នៃរូបមន្តទាំងនេះគឺនាំឱ្យមានការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានសម្រាប់ក្រុម ឬស្រឡាយផលិតផលនោះ។ ផលិតផលថ្មីចំនួនប្រាំបីដែលមិនមានការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានបន្ថែមគឺភាកច្រើនជាផលិតផលតុបតែងមុខដែលមានស្រាប់ដែលមានពិន្ទុបរិស្ថានដូចជាផលិតផលដែលមានស្រាប់ផ្សេងទៀត។

នៅឆ្នាំ2016 យើងបានបោះពុម្ពផ្សាយពិន្ទុនៅលើស្រឡាយផលិតផលរបស់យើង ដែលយើងបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងអំពីរង្វាស់ឆ្នាំ2017។

ចាប់ពីខែមករា ឆ្នាំ2018 យើងបានកំណត់គោលដៅនេះឡើងវិញដែលជាលទ្ធផលនៃភាពស្របគ្នារបស់យើងជាមួយនឹងក្រុមហ៊ុន Natura &Co។ ដូច្នេះ នេះគឺជាឆ្នាំចុងក្រោយដែលយើងនឹងបោះពុម្ពផ្សាយពិន្ទុផលប៉ះពាល់លើទឹក ដោយសារតែនេះគឺជាឧបករណ៍ដែលយើងប្រើប្រាស់តាមក្រុមហ៊ុនមេពីមុនរបស់យើង ហើយដែលមិនមានសម្រាប់យើងទៀតទេ។

REDUCING OUR ENVIRONMENTAL FOOTPRINT

សេចក្ដីសង្ខេបអំពីអត្ថន័យនៃពិន្ទុទាំងនេះ

REDUCING OUR ENVIRONMENTAL FOOTPRINT

ភាពដែលងាយរលួយ

ភាពដែលងាយរលួយគឺជាកម្រិតងាយស្រួលដែលផលិតផលអាចរលួយបាន និងអាចស្រូបយកដោយដំណើរការធម្មជាតិ។ ក្នុងន័យបច្ចេកទេស ជាសមត្ថភាពនៃបាក់តេរី ឬសារពាង្គកាយរស់ផ្សេងទៀតដើម្បីរំលាយគ្រឿងផ្សំដែលប្រើប្រាស់នៅក្នុងផលិតផល។

ការធ្វើពិសោធន៍អំពីភាពដែលងាយរលួយ វាស់វែងនូវបរិមាណវត្ថុធាតុធម្មជាតិដែលរំលាយដោយមីក្រូសារពាង្គកាយក្នុងរយៈពេល 28ថ្ងៃ។

ក្រុម និងស្រឡាយផលិតផលនីមួយៗគឺត្រូវបានដាក់កម្រិតភាគរយងាយរលាយដែលពិចារណាកម្រិតងាយរលួយរបស់ផលិតផលនីមួយៗសម្រាប់សមាសធាតុនីមួយៗ និងចាត់ទុកកម្រិតដែលអាចជ្រាបចូលបានសម្រាប់គ្រឿងផ្សំនីមួយៗ។ សារធាតុជីវសាស្ត្រដែលបានលាយនៅក្នុងភាគរយងាយរលាយនៃផលិតផល គឺជាកម្រិតនៃការជ្រាបចូល និងពិន្ទុនៃគ្រឿងផ្សំនីមួយៗ។

នៅ The Body Shop យើងពេញចិត្តចំពោះគ្រឿងផ្សំដែលបានចាត់ ថា្នក់ជាគ្រឿងផ្សំដែលងាយរលួយ។


ចំណុះទឹកជាច្រើនគឺត្រូវការដើម្បីពង្រាវផលិតផលឱ្យដល់កម្រិតមួយដែលវាមិនមានផលប៉ះពាល់គុណភាពទឹក។

យើងព្យាយាមខ្នះខ្នែងដើម្បីធានាថា យើងមានផលប៉ពាល់តិចតួចទៅលើទឹក និងជាតិពុលតិចតួចក្នុងបរិស្ថាន។

REDUCING OUR ENVIRONMENTAL FOOTPRINT

REDUCING OUR ENVIRONMENTAL FOOTPRINT

ផលិតផលពីប្រភពដើមរុក្ខជាតិដែលកកើតឡើងវិញ

យើងវាស់ស្ទង់គ្រឿងផ្សំមានប្រភពពីរុក្ខជាតិរបស់យើង ដែលជាគ្រឿងផ្សំណាមួយដែលមានកំណើតមកពីរូបធាតុរុក្ខជាតិដែលផ្គុំឡើងពីវិធីសាស្ត្ររូបសាស្ត្រ ការផ្អាប់ និងវិធីសាស្ត្រចម្រាញ់ផ្សេងទៀតដែលមានផលប៉ះពាល់តិចតួច។ ការវាស់ស្ទង់សមាសធាតុមានប្រភពពីធម្មជាតិដែលកកើតឡើងវិញនៃរូបមន្តចាប់ផ្ដើមជាមួយនឹងការចាត់ថ្នាក់គ្រឿងផ្សំដែលប្រើប្រាស់នីមួយៗ។

គ្រឿងផ្សំមួយគឺត្រូវបានកំណត់ថាជាធម្មជាតិ មានប្រភពពីធម្មជាតិ ឬសំយោគ។ គ្រឿងផ្សំនេះគឺត្រូវបានវាយតម្លៃតាមរយៈប្រភពនៃវត្ថុធាតុដំបុង និងកម្រិតនៃការចម្រាញ់ដែលគ្រឿងផ្សំមួយ (ឬច្រើន) ឆ្លងកាត់។

ដើម្បីគណនាភាករយនៃសមាសធាតុដែលបានមកពីធម្មជាតិនៅក្នុងរូបមន្ត គឺយើងត្រូវបូកបញ្ចូលបរិមាណគ្រឿងផ្សំធម្មជាតិ ឬគ្រឿងផ្សំមានប្រភពពីធម្មជាតិជាមួយគ្នា។បរិមាណនេះត្រូវចែកនឹងភាគរយនៃរូបមន្ត ដកទឹកចេញ ដើម្បីផ្ដល់ភាគរយរូបមន្តទាំងអស់។

គោលដៅរបស់យើងគឺដើម្បីបង្កើនកម្រិតនៃគ្រឿងផ្សំមានប្រភពពីធម្មជាតិ។

ស្វែងយល់ពីគ្រឿងផ្សំរបស់យើង

គ្រឿងផ្សំពី “សារធាតុគីមីមិនប៉ះពាល់បរិស្ថាន”

ជាគ្រឿងផ្សំដែលបានមកពីការចម្រាញ់ និងបច្ចេកទេសមិនប៉ះពាល់ បរិស្ថាន កាត់បន្ថយការកកើតនៃសារធាតុគីមីដែលគ្រោះថ្នាក់ដល់ បរិស្ថាន។

បច្ចុប្បន្ននេះ មានគោលការណ៍សារធាតុគីមីមិនប៉ះពាល់បរិស្ថានចំនួន 12 គោលការណ៍ដែលផ្ដោតសំខាន់លើគ្រឿងផ្សំដែលមានផល ប៉ះពាល់អប្បបរមាដល់សុខភាព និងបរិស្ថាន។

គ្រឿងផ្សំទាំងឡាយណាដែលបានផលិតឡើងតាមគោលការណ៍ទាំងនេះ គឺត្រូវបានចាត់ថ្នាក់ជាគ្រឿផ្សំពីសារធាតុគីមីមិនប៉ះពាល់ បរិស្ថាន។

REDUCING OUR ENVIRONMENTAL FOOTPRINT
REDUCING OUR ENVIRONMENTAL FOOTPRINT

តើយើងអនុវត្តការធ្វើតេស្តដូចម្ដេច?

ក្នុងដំណាក់កាលអភិវឌ្ឍផលិតផល ក្រុមស្រាវជ្រាវរបស់យើងគឺអាចវាយតម្លៃរូបមន្តនីមួយៗដែលផ្ទុយនឹងសូចនាករទាំងនេះ។ រង្វាយតម្លៃនីមួយ ប្រើប្រាស់គំរូកុំព្យូទ័រដើម្បីព្យាករណ៍ឱ្យបានសុក្រឹត្យអំពីហេតុប៉ះពាល់បរិស្ថាន ផ្អែកលើទិន្នន័យដែលបានវាស់ចេញពីគ្រឿងផ្សំ នីមួយៗ។ យើងប្រើប្រាស់ព័ត៌មាននេះដើម្បីកាត់បន្ថយផលប៉ះពាល់របស់យើងទៅលើបរិស្ថាន។


តើរង្វាយតម្លៃរូបមន្តមានន័យដូចម្ដេច?

រង្វាយតម្លៃរូបមន្តចុងក្រោយគឺជារួមបញ្ចូលគ្នានៃសូចនាករទាំងបួន ដែលកម្រិតតម្លៃពី 0-10។ តម្លៃជាមធ្យមចាត់ទុកជាបរិមាណផលិតផលដែលបានលក់នៅក្នុងក្រុម និងស្រឡាយផលិតផលខាងលើនៅក្នុងរយៈពេល12ខែមុន។ រង្វាយតម្លៃបង្ហាញអំពីរបៀបនៃការអនុវត្តរបស់យើងនៅក្នុងក្រុម និងស្រឡាយផលិតផលនីមួយៗ និងកំណត់គោលដៅថាផលិតផលថ្មីគឺត្រូវបានវាស់វែង។ ការធ្វើបែបនេះគឺដើម្បីធានាថា ពីមួយឆ្នាំទៅមួយឆ្នាំ យើងធ្វើឱ្យប្រសើរឡើងនូវឥទ្ធិពលទៅលើបរិស្ថានរបស់យើង។

REDUCING OUR ENVIRONMENTAL FOOTPRINT

រង្វាយតម្លៃរូបមន្តក្រុមផលិតផល

REDUCING OUR ENVIRONMENTAL FOOTPRINT REDUCING OUR ENVIRONMENTAL FOOTPRINT