យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ
| The Body Shop®

ការប្ដេជ្ញាចិត្តរបស់យើង

“កិច្ចការធុរកិច្ចគួរតែមិនដើម្បីតែប្រាក់ប៉ុណ្ណោះទេ។ វាគួរតែដើម្បីទំនួលខុសត្រូវ។ វាគួរតែដើម្បីប្រយោជន៍សាធារណៈ មិនមែនដើម្បីសេចក្ដីលោភលន់ឯកជននោះទេ” – ANITA RODDICK

យើងមានគោលដៅក្លាយជាធុរកិច្ចសកលប្រកបដោយចីរភាព និងក្រមសីលធម៌។

គោលការណ៍ប្ដេជ្ញាចិត្ត Enrich Not Exploit™ Commitment របស់យើង

ដំណើររឿងរបស់យើងបានចាប់ផ្ដើមពីជំនឿរបស់ Anita Roddick នៅក្នុងអ្វីដែលមានបដិវត្តន៍ ដែលថាធុរកិច្ចអាចជាកម្លាំងចលករមួយសម្រាប់អំពើល្អបាន។យើងតែងតែធ្វើរឿងទាំងឡាយខុសប្លែកពីគេ ធ្វើឱ្យខុសគេ ដោយអង់អាច ក្លាហាន។ បច្ចុប្បន្ន ការប្ដេជ្ញាចិត្តរបស់យើងគឺខ្លាំងជាងអ្វីៗទាំងអស់ ក្នុងការគោរពតាមគោលការណ៍ប្ដេជ្ញាចិត្ត Enrich Not Exploit™ Commitment។ ការប្ដេជ្ញាចិត្តនេះគឺនៅក្នុងដៃរបស់យើងហើយ។

ការប្ដេជ្ញាចិត្តរបស់យើង

Video poster

ការប្ដេជ្ញាចិត្តរបស់យើង គឺដើម្បីជួយដល់ប្រជាជនយើង

យើងសាទរចំពោះភាពចម្រុះនៃប្រជាជន និងបដិសេធចោលនូវទម្លាប់នៃសម្ផស្ស។ ការបង់ថ្លៃស្មើគ្នាចំពោះដៃគូអាជីវកម្មសហគមន៍របស់យើង គឺជាកត្តាដែលត្រូវផ្ដោតសំខាន់ចំពោះកិច្ចការទាំងឡាយដែលយើងធ្វើ។ យើងធ្វើយុទ្ធនាការចំពោះអំពើដែលត្រឹមត្រូវ។ យើងជួយឱ្យបុគ្គលិករបស់យើងលូតលាស់ដូចជាមនុស្សជាតិ។

មើលឱ្យឃើញគោលដៅ
OUR COMMITMENT
OUR COMMITMENT

ផ្ដល់សារធាតុចិញ្ចឹមក្នុងផលិតផលរបស់យើង

ផលិផលរបស់យើងផ្ដល់សារធាតុចិញ្ចឹម ជួយឱ្យលូតលាស់ និងលើកកម្ពស់ ប៉ុន្តែមិនដែលធ្វើការសន្យាខុស និងមិនដែលធ្វើតេស្តពិសោធន៍សត្វឡើយ។

មើលឱ្យឃើញគោលដៅ

ការប្ដេជ្ញាចិត្តរបស់យើង គឺជួយដល់ផែនដីរបស់យើង

ពិភពលោកគឺជាប្រភពនៃសម្រស់របស់យើង ប៉ុន្តែផែនដីមួយនេះគឺកំពុងជួបប្រទះនឹងការបំផ្លិចបំផ្លាញ។ យើងជួយយ៉ាងសកម្មក្នុងការជួយដល់ជីវចម្រុះដែលយើងដាំគ្រឿងផ្សំរបស់យើង។ យើងអនុវត្ត និងធ្វើយុទ្ធនាការក្នុងការជួយ និងគាំទ្រដល់តំបន់រងការគម្រាមកំហែងនៃតម្លៃធម្មជាតិដែលលេចធ្លោរនៃភពផែនដី។

សូមមើលគោលដៅ
OUR COMMITMENT
OUR COMMITMENT

របាយការណ៍គោលការប្ដេជ្ញា ENRICH NOT EXPLOIT™ ឆ្នាំ2018

យើងបោះពុម្ពរបាយការណ៍គោលការបេជ្ញាជារៀងរាល់ឆ្នាំដើម្បីធានាថា យើងគឺមានតម្លាភាពចំពោះការអនុវត្តធុរកិច្ចរបស់យើង និងវឌ្ឍនភាពឆ្ពោះទៅរកគោលដៅរបស់យើង។ សូមអានរបាយការណ៍ឆ្នាំ2018 ពេញលេញរបស់យើង និងស្វែងរកអំពីអ្វីដែលយើងកំពុងធ្វើ។


កាត់បន្ថយឥទ្ធិពលទៅលើបរិស្ថានរបស់យើង

យើងធ្វើការឆ្ពោះទៅក្លាយជាធុរកិច្ចដែលមានចីរភាពពិតប្រាកដ និងមានន័យថាការពិនិត្យមើលឡើងវិញអំពីផលិតផលរបស់យើងសម្រាប់ភាពដែលអាចរំលាយបាន និងឥទ្ធិពលទៅលើទឹក និងការទាញយកគ្រឿងផ្សំពី “គីមីសាស្ត្រមិនប៉ះពាល់បរិស្ថាន” និងវត្ថុធាតុដើមពីធម្មជាតិដែលអាចកកើតឡើងវិញ។

ស្វែងរកបន្ថែមទៀត
OUR COMMITMENT