យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ
 

អាជីវកម្មសហគមន៍

 

យើងបានដាក់ចេញនូវកម្មវិធី “អាជីវកម្មសហគមន៍” ក្នុងឆ្នាំ 1987។ វាជាការប្ដេជ្ញាចិត្តរបស់យើងក្នុងការធ្វើពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ជាមួយនឹងអ្នកផ្គត់ផ្គង់ ហើយជាថ្នូរនឹងការប្ដេជ្ញាចិត្តនេះ យើងផ្ដល់នូវទម្លាប់ធ្វើពាណិជ្ជកម្មល្អ និងឯករាជ្យក្នុងការកសាងតម្លៃ។.

ពិភពលោកគឺជាប្រភពនៃសម្ផស្សរបស់យើង

View interactive map

 

យើងប្រមូលទិញគ្រឿងផ្សំជាវត្ថុធាតុដើមដ៏ល្អបំផុត និងគ្រឿងបន្ថែមដែលផលិតដោយដៃ នានាមកពីទិសទាំងបួនរបស់ពិភពលោក។ យើងបានប្រើប្រាស់ជំនាញរបស់កសិករខ្នាតតូច វិចិត្រករបុរាណ និងសហករណ៍ជនបទដែលមានជំនាញតាមផ្នែករបស់គេ។ យើងបានបន្ថែមជំនាញរបស់យើងដើម្បីបង្កើតជាផលិតផលប្រកបដោយប្រសិទ្ធភាព ដែលត្រូវបានបង្កើតឡើងដោយក្ដីស្រលាញ់ និងការយកចិត្តទុកដាក់។ យើងបានត្រួសត្រាយផ្លូវឱ្យមានអាជីវកម្មប្រកបដោយយុត្តិធម៌ នៅក្នុងវិស័យសម្ផស្ស ហើយគិតត្រឹមថ្ងៃនេះ យើងមានសហគមន៍ផ្គត់ផ្គង់ចំនួន 31 កន្លែងក្នុងប្រទេសចំនួន 23 នៅទូទាំងពិភពលោក ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន 12,450 នាក់។ សូមពិនិត្យមើលទីកន្លែងដែលយើងទទួលបានគ្រឿងផ្សំរបស់យើង។ មើលផែនទី

 

KEY ACHIEVEMENTS

  • 1987

    កម្មវិធីអាជីវកម្មសហគមន៍

    1987

    កម្មវិធីអាជីវកម្មសហគមន៍

    កម្មវិធីអាជីវកម្មយុត្តិធម៌សហគមន៍ របស់យើងបានចាប់ផ្ដើមនៅពេលដែល The Body Shop ចាប់ផ្ដើមទិញ “ឧបករណ៍លញ់” ម៉ាស្សាបាតជើងមកពីអង្គការមនុស្សធម៌ ផ្នែកអប់រំ និងការងារនៅក្នុងប្រទេសឥណ្ឌា ដែលបានក្លាយជាផលិតផលដ៏លក់ដាច់បំផុត។

  • 1989

    ក្រដាស

    1989

    ក្រដាស

    យើងទិញក្រដាសអំណោយប្រកបដោយនិរន្តរភាពពីប្រទេសនេប៉ាល់ ដែលធ្វើពីរុក្ខជាតិដែលធ្វើឱ្យស្ទះផ្លូវទឹកក្នុងមូលដ្ឋាន ហើយការធ្វើដូច្នេះបាននាំឱ្យមានការងារថ្មីៗសម្រាប់មនុស្ស ក៏ដូចជាផ្ដល់មូលនិធិសម្រាប់គម្រោងសហគមន៍ផងដែរ។

  • 1993

    ប្រេងគ្រាប់ល្

    1993

    ប្រេងគ្រាប់ល្ង

    យើងបានប្រមូលទិញគ្រឿងផ្សំដំបូងគេក្រោមគម្រោងអាជីវកម្មសហគមន៍យុត្តិធម៌ - គឺប្រេងគ្រាប់ល្ង

  • 1994

    ប៊័រផ្លែ shea

    1994

    ប៊័រផ្លែ shea

    Anita បានស្វែងរកប៊័រផ្លែ shea មកពី Tamale ភាគខាងជើងប្រទេសហ្គាណា

  • 1999

    កប្បាស

    1999

    កប្បាស

    យើងមានស្រោមជើងកប្បាសនិងស្រោមជើងដែលមានសំណើមពីម៉ូរីស

  • 2007

    ពានរង្វាន់ចង្វាក់ផលិតកម្ម

    2007

    ពានរង្វាន់ចង្វាក់ផលិតកម្ម

    យើងបានទទួលពានរង្វាន់សង្វាក់ផ្គត់ផ្គង់ “The Big Tick” Business in the Community Supply Chain Award។

  • 2008

    អាល់កុល

    2008

    អាល់កុល

    យើងគឺជាក្រុមហ៊ុនដំបូងគេដែលប្រើប្រាស់អាល់កុលសរីរាង្គពីអាជីវកម្មយុត្តិធម៌ នៅក្នុងផលិតផលសម្អាង។

  • 2009

    Ecocert

    2009

    Ecocert

    កម្មវិធីអាជីវកម្មសហគមន៍របស់យើងត្រូវបានពិនិត្យ ផ្ទៀងផ្ទាត់ដោយ អង្គការភាគីទីបីតាំងពី ឆ្នាំ2009។ ចាប់តាំងពីឆ្នាំ 2017 មក កម្មវិធីរបស់យើងត្រូវបានពិនិត្យផ្ទៀងផ្ទាត់ដោយ Ecocert។

  • 2011

    សម្ព័ន្ធ Shea សកលលោក

    2011

    សម្ព័ន្ធ Shea សកលលោក

    យើងបានជួយបង្កើតសម្ព័ន្ធ Shea សកលលោក ដោយបាននាំសមាជិកក្នុងឧស្សាហកម្មនេះមករួមគ្នាដើម្បីលើកកម្ពស់អត្ថប្រយោជន៍សម្រាប់អ្នកផលិត និងបង្កើនចំនួនស្ត្រីដែលចូលរួមនៅក្នុង អាជីវកម្មនេះ។

  • 2013

    ពានរង្វាន់ចង្វាក់ផ្គត់ផ្គង់

    2013

    ពានរង្វាន់ចង្វាក់ផ្គត់ផ្គង់

    BITC បានឧទ្ទេសនាម The Body Shop ជាអាជីវកម្មមានទំនួលខុសត្រូវអន្តរជាតិប្រចាំឆ្នាំ 2013 ដោយផ្អែកលើកម្មវិធីអាជីវកម្មយុត្តិធម៌សហគមន៍របស់យើង។