-
ទំព័រដើម
-
អាជីវកម្មសហគមន៍កែច្នៃផ្លាស្ទីកឡើងវិញ
| The Body Shop®
តើផ្លាស្ទីកផ្ដល់បញ្ហាប៉ុណ្ណា?
មិនមានអ្វីជាអាថ៌កំបាំងនោះទេដែលថាការបំពុលដោយផ្លាស្ទីកបានក្លាយជាបញ្ហាសកល ហើយភពផែនដីគឺកំពុងលិចលង់ក្នុងគំនរ ផ្លាស្ទីក។ ផ្លាស្ទីកគឺប៉ះពាល់ដល់សត្វរស់នៅក្នុងទឹក និងសមុទ្រ ហើយនឹងមនុស្សផងដែរ។
នៅប្រទេសឥណ្ឌា មួយភាគីបីនៃសំរាមគឺត្រូវបានទុកចោល។ កត្តានេះបានធ្វើឱ្យមានកំណើនដល់ 1.5 លាននាក់ដែលត្រូវបានគេស្គាល់ថា “អ្នករើសសំរាម” ដែលជាអ្នកដែលដើររើសសំរាមនៅក្នុងវិស័យមិនផ្លូវការ។ នៅ បេងហ្គាលូរូ យើងកំពុងធ្វើការជាមួយនឹងអង្គការ ដែលមានមោទនភាពហៅខ្លួនពួកគេថា “ចលករបៃតង”។ ពួកគេធ្វើការជាមួយនឹងអ្នករើសសំរាមដែលជាវីរៈបុរសលាក់មុខដែលធ្វើការមិនខ្លាចហត់នឿយក្នុងការសម្អាតផ្លូវតាមទីក្រុងរបស់ពួកគេ។
ប៉ុន្តែ “អ្នករើសសំរាម” គឺបង្កើតឡើងពីវណ្ណៈ ‘dalits’ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា “វណ្ណៈចណ្ទាលី” ដែលជាក្រុមវណ្ណៈដែលទាបជាងគេបំផុតនៅក្នុងប្រព័ន្ធវណ្ណៈឥណ្ឌា។ មានន័យថា ពួកគេគឺងាយរងគ្រោះនឹងការរើសអើង និងទទួលបានលក្ខខណ្ឌការងារអន់ថោក។
នេះហើយជាមូលហេតុដែលយើងចង់ធ្វើកិច្ចការច្រើនជាងគ្រាន់តែប្រយុទ្ធនឹងការបំពុល។ យើងចង់ជម្រុញការផ្លាស់ប្ដូរសង្គម និងជួយផ្ដល់សិទ្ធិអំណាចដល់ប្រជាជនក្រីក្រផងដែរ។
ខាងលើ (ពីឆ្វេងទៅស្ដាំ)៖ Shameem, Rihana & Husna
ខាងក្រោម (ពីឆ្វេងទៅស្ដាំ)៖ ពីឆ្វេងទៅស្ដាំ)៖
តើសំរាមផ្លាស្ទីកផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់មនុស្ស?
-
ប្រជាជន 3 ប៊ីលាននាក់
ប្រជាជនជាង 3 ប៊ីលាននាក់ នៅជុំវិញពិភពលោកគឺកំពុងរស់នៅក្នុងប្រទេសដែលមិនមានការគ្រប់គ្រងកាកសំណល់ ដែលចំនួននេះគឺស្មើនឹងពាក់កណ្ដាលនៃប្រជាជនពិភពលោក។
-
អ្នករើសសំរាម 1.5 លាននាក់
គ្រាន់តែប្រទេសឥណ្ឌាមួយមាន “អ្នករើសសំរាម” ចំនួន 1.5 លាននាក់ ដែលធ្វើការនៅក្នុងវិស័យមិនផ្លូវការដើម្បីសម្អាតផ្លូវ និងទីក្រុងរបស់ពួកគេ។
រូបភាពពីឆ្វេងទៅស្ដាំ៖ Lilly Dibi & Naseema Bibi
-
តម្លៃផ្លាស្ទីក គឺប្រែប្រួលលឿន
នៅឆ្នាំ 2015 តម្លៃផ្លាស្ទីកដែលអ្នករើសសំរាមប្រមូលបានគឺធ្លាក់ចុះដល់ 60%។ តម្លៃនេះបានធ្លាក់ចុះកាន់តែក្នុងក្នុងរយៈពេលថ្មីៗនេះ។
រូបភាពខាងលើ៖ Mamata
-
អ្នករើសសំរាមគឺងាយរងគ្រោះ
“អ្នករើសសំរាម” គឺងាយរងគ្រោះចំពោះការបៀតបៀនពីនគរបាល ការផ្លាស់ប្ដូរទីលំនៅភ្លាមៗ និងមិនមានលទ្ធភាពទទួលបានសេវាសុខាភិបាល និងហិរញ្ញវត្ថុឡើយ។ ដល់ពេលហើយដែយើងត្រូវផ្ដល់សិទ្ធិអំណាច គាំទ្រ និងសាទរពួកគេ។
រូបភាពខាងលើ៖ Mamata
ទិន្នន័យតម្លៃធ្លាក់ចុះ *60% ដោយសារ Plastics For Change ផ្អែកលើការស្រាវជ្រាវរបស់ពួកគេ។
ជួបជាមួយ DOLLY
DOLLY គឺជាម្ដាយដែលមានអាយុ 20 ឆ្នាំ។ នាងកើតនៅក្នុងគ្រួសារអ្នករើសសំរាម នាងបានឈប់រៀននៅពេលនាងមានអាយុប្រាំបួនឆ្នាំដើម្បីទ្រទ្រង់គ្រួសារ។ ឪពុករបស់នាងបានជួលដីចំណែកតូចមួយនៅក្រវ៉ាត់ក្រុង បេងហ្គាលូរូ ជាកន្លែងដែលគាត់បានសង់ផ្ទះតូចសម្រាប់គ្រួសាររបស់គាត់ និងកម្មករផងដែរ។
តួនាទីចម្បងរបស់ Dolly គឺរើសសម្ភារស្ងួតដែលគេបោះចោល ជាពិសេសផ្លាស្ទីក ដែលអាចលក់បាននៅហាងអេតចាយ និងឈ្មួញ។ ចាប់តាំងពីថ្ងៃដំបូងនៃការរើសសំរាមរបស់អ្នក Dolly បានជួបប្រទះការបៀតបៀនរាប់មិនអស់ពីអាជ្ញាធរ ដែលជាទំនៀមនៃអ្នករើសសំរាម។ ឥឡូវនេះ នាងរីករាយជាមួយនឹងតំបន់សហគមន៍របស់គាត់ដែលប្រកបដោយសន្តិភាព និងសុវត្ថិភាព។
កាលពីឆ្នាំមុន Dolly បានឈប់ធ្វើការដោយសារតែគាត់បានក្លាយជាម្ដាយរបស់កូនស្រីម្នាក់ឈ្មោះ Marufa។ ក្ដីសុបិនរបស់គាត់គឺចង់ក្លាយជាជាងកាត់ដេរ ហើយផ្ដល់អនាគតមួយដ៏ត្រចះត្រចង់ដល់កូនរបស់គាត់។ តើយើងជួយដោយរបៀបណា?
តើយើងទិញផ្លាស្ទីកនៅឯណា?
ជួយផ្ដល់សិទ្ធិអំណាចដល់ប្រជាជននៅក្នុងអាជីវកម្មសហគមន៍កែច្នៃផ្លាស្ទីកឡើងវិញ
នៅក្រុមហ៊ុន The Body Shop យើងប្ដេជ្ញាចិត្តដោះស្រាយបញ្ហាផ្លាស្ទីកតាមរបៀបផ្សេងពីគេ។
ការមិនប្រើប្រាស់ផ្លាស្ទីកគឺមិនមែនជាចម្លើយតែមួយនោះទេ។ ប្រសិនប្រើយើងប្រើវាដោយមានការទទួលខុសត្រូវ វាអាចមាននិរន្តរភាព ដូច្នេះយើងត្រូវការបង្ហាញពីក្ដីស្រឡាញ់របស់យើងចំពោះផ្លាស្ទីកដែលយើងបានប្រើប្រាស់រួច។
ធនធានដ៏សម្បូរហូរហៀរសម្រាប់ការកែច្នៃផ្លាស្ទីកគឺមានរួចជាស្រេចហើយ។ ហេតុដូចនេះហើយ យើងបានប្រើប្រាស់អាជីវកម្មសហគមន៍កែច្នៃផ្លាស្ទីកឡើងវិញពីបេងហ្គាលូរូ ប្រទេសឥណ្ឌា។
ការធ្វើបែបមិនមិនត្រឹមតែជួយយើងឱ្យដោះស្រាយបញ្ហាមានស្រាប់ប៉ុណ្ណោះទេ វាថែមទាំងនឹងជួយផ្ដល់សិទ្ធិអំណាចដល់អ្នករើសសំរាមដែលយើងជួយជ្រោមជ្រែងនៅបេងហ្គាលូរូ ជាមួយនឹងលទ្ធភាពក្នុងការទទួលបានលក្ខខណ្ឌការងារប្រកបដោយអនាម័យជាងមុន ទទួលបានតម្លៃត្រឹមត្រូវ និងទទួលបានការគោរព និងទទួលស្គាល់។
ខាងឆ្វេង៖ Veerama
ជួបជាមួយអ្នកដែលធ្វើឱ្យភាពជាដៃគូរបស់យើងអាចទៅរួច
ជួបជាមួយ ANNAMMA
Annamma គឺធ្លាប់ជាអ្នករើសសំរាមតាំងពីនាងនៅក្មេងវ័យមកម្ល៉េះ។ ឥឡូវនេះនាងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលប្រមូលសំរាមស្ងួត (Dry Waste Collection Centre)។
ដោយមានការជួយពីអង្គការ Plastics for Change និង Hasiru Dala នាង Annamma ទទួលបានការបណ្ដុះបណ្ដាលជំនាញគ្រប់គ្រង ហើយបច្ចុប្បន្ននាងបាននាំមនុស្សជាច្រើនឱ្យចូលធ្វើការ រួមទាំងប្ដីរបស់នាងផងដែរ។
កូនស្រីរបស់ Annamma គឺកំពុងចូលរួមក្នុងវគ្គសិក្សាវិស្វកម្មផ្លាស្ទីក។ Annamma ចង់ឱ្យកូនស្រីរបស់នាងបន្តនៅក្នុងអាជីវកម្មគ្រប់គ្រងកាកសំណល់។
ជួបជាមួយ KRISHNA
គាត់មានជីវិតពីក្មេងលំបាកលំបិន ឈរមើលម្ដាយរបស់គាត់ទីទ័លនៅពេលដែលគាត់នឹងម្ដាយត្រូវបាត់បង់ឪពុក។ ប៉ុន្តែ តាមការស្វែងយល់ថា គាត់អាចរកលុយតាមរយៈការរើសសំរាម ធ្វើឱ្យគាត់អាចកសាងអនាគតរបស់គាត់បាន។
ដោយមានការជួនពី អង្គការ Plastics for Change និង Hasiru Dala Krishna ចាកចេញពីការរើសសម្រមទៅប្រមូលសំរាមពីទីតាំង 24 កន្លែងផ្សេងៗពីគ្នានៅក្នុងទីក្រុង។ ឥឡូវនេះ គាត់គ្រប់គ្រងក្រុមមួយដែលផ្ដល់សេវាប្រមូលសំរាមប្រចាំខែសម្រាប់សណ្ឋាគារលំដាប់ផ្កាយ 3។
Krishna មានមហិច្ចតាខ្ពស់សម្រាប់អនាគតអ្នករើសសំរាមផ្សេងទៀតនៅក្នុងទីក្រុងបេងហ្គាលូរូ។
តើងយើងនឹងធ្វើអ្វីជាមួយនឹងផ្លាស្ទីកដែលបានកែច្នៃរួចដែលយើងទិញមក?
យើងបានចាប់ផ្ដើមប្រើប្រាស់ អាជីវកម្មសហគមន៍កែច្នៃផ្លាស្ទីកឡើងវិញនៅក្នុងដបសាប៊ូ 250 ml និងដបសាប៊ូផ្សេងទៀត។***
បន្ទាប់ផ្លាស្ទីកត្រូវបានប្រមូល និងចាត់ជាថ្នាក់នៅមជ្ឈមណ្ឌលបំបែកសំណល់ ផ្លាស្ទីកទាំងនោះគឺត្រូវបានសម្អាត គាបទៅជាដុំគូប និងដឹកចេញទៅអឺរ៉ុប ដែលជាកន្លែងបម្លែង សម្អាតគ្រប់ជ្រុងជ្រោយ និងកម្ចាត់មេរោគ។ ជ័រដែលបានមកពីសំរាមនេះគឺត្រូវបានធ្វើតេស្តសម្រាប់ស្តង់ដារចំណីអាហារ និងត្រូវបានបម្លែងទៅជាគ្រាប់តូចៗ និងកែច្នៃឡើងវិញទៅជាដប។ នាពេលអនាគត យើងចង់ទិញទិញផ្លាស្ទីកកែច្នៃឡើងវិញរបស់អាជីវកម្មសហគមន៍ ពីដៃគូរបស់យើង ដូច្នេះយើងអាចប្រើប្រាស់ផ្លាស្ទីកទាំងនេះនៅក្នុងការវេចខ្ចប់ផលិតផលរបស់យើងកាន់តែច្រើន និងរក្សាឱ្យនូវនិរន្តរភាពថែមទៀត។
យើងដឹងថាយើងមានផ្លូវដើរទៅមុខវែងឆ្ងាយទៀត ប៉ុន្តែកុំបារម្ភអី។ នេះគឺគ្រាន់តែជាការចាប់ផ្ដើមនៃភាពជាដៃគូអាជីវកម្មសហគមន៍របស់យើង និងការប្ដេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាផ្លាស្ទីក។ តើអ្នកណាអាចដឹងបានថាយើងអាចសម្រេចបានអ្វីបន្ទាប់ទៀតនោះ?
***ផ្លាស្ទីកដែលអាចកែច្នៃឡើងវិញបាន 100% ជាមួយនឹងផ្លាស្ទីកដែលកែច្នៃឡើងវិញរបស់អាជីវកម្មសហគមន៍សហគមន៍ 15% លើកលែងតែគម្របដបរបស់យើង។
ការវិចខ្ចប់នៅ THE BODY SHOP
យើងកំពុងផ្លាស់ប្តូរវិធីដែលយើងគិតអំពីផ្លាស្ទិច និងការវេចខ្ចប់ ដូច្នេះយើងអាចធ្វើការឆ្ពោះទៅរកម៉ាកយីហោដែលមាននិរន្តរភាពជាងនេះ។ ស្វែងយល់អំពីគំរោងដែលយើងកំពុងធ្វើដើម្បីធ្វើអោយវាក្លាយជាការពិត។