យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ
Ban animal testing | The Body Shop®

ប្រឆាំងជានិច្ចនឹងការធ្វើតេស្តពិសោធន៍ជាមួយនឹងសត្វ

យើងបានធ្វើយុទ្ធនាការគាំទ្រឱ្យមានឧស្សាហកម្មសម្ផស្សដែលចាកផុតពីអំពើសាហាវព្រៃផ្សៃ ចាប់តាំងពីឆ្នាំ 1988 មកម៉្លេះ។ ដំបូងឡើយ យើងបានជួយហាមឃាត់ការធ្វើតេស្តពិសោធន៍លើសត្វនៅក្នុងចក្រភពអង់គ្លេស។ បន្ទាប់មក យើងបានពង្រីកការប្រយុទ្ធប្រឆាំងនេះទៅសហគមន៍អឺរ៉ុប។ នៅពេលនេះ យើងកំពុងសម្លឹងពង្រីកឱ្យដល់អង្គការសហប្រជាជាតិទៀត ដែលក្នុងនោះ យើងមានគោលបំណងបញ្ឈប់ការប្រតិបត្តិព្រៃផ្សៃបែបនេះគ្រប់ទីកន្លែង និងជារៀងរហូត។

petition

តើអ្វីទៅជាការប្រឆាំងជានិច្ចនឹងការធ្វើតេស្តពិសោធន៍ជាមួយសត្វ?

Video poster

យុទ្ធនាការប្រឆាំងជានិច្ចនឹងការធ្វើតេស្តពិសោធន៍ជាមួយសត្វរបស់យើង គឺជាវិធីដែលយើងអនុវត្តវិធានការការពារសិទ្ធិរបស់សត្វ តាំងពីឆ្នាំ1989។ តាមរយៈការធ្វើការងារជាមួយអតិថិជន និងអង្គការ Cruelty Free International យុទ្ធនាការប្រឆាំងជានិច្ចនឹងការធ្វើតេស្តពិសោធន៍ជាមួយនឹងសត្វរបស់យើង គឺបានជួយលុបចេញនូវការធ្វើតេស្តពិសោធន៍សត្វសម្រាប់ផលិតផលគ្រឿងសម្អាងជាអចិន្ត្រៃយ៍ ដូចនេះសត្វនឹងមិនត្រូវរងទុក្ខវេទនាសម្រាប់ការថែរក្សាសម្ផស្សរបស់យើងឡើយ។

យោងតាមអង្គការ Cruelty Free International មានសត្វជាង 500,000 ក្បាលត្រូវបានប្រើប្រាស់សម្រាប់ការពិសោធន៍ផលិតផលគ្រឿងសម្អាងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ទៅបីជាវិធីសាស្ត្រសាកល្បងផ្សេងទៀតដែលមាន ដែលមិនធ្វើឱ្យសត្វ ឬអតិថិជនរងគ្រោះឡើយក៏ដោយ។ ការធ្វើតេស្តពិសោធន៍សត្វគឺតែងតែមានប្រសិទ្ធភាពជាង មានទំនុកចិត្តជាង និងលឿនជាង ដែលបញ្ជាក់ថាការធ្វើបាបសត្វ គឺជាការធ្វើបាបដែលមិនចាំបាច់។

សូមអរគុណចំពោះការគាំទ្ររបស់អ្នក យើងបានប្រមូលហត្ថលេខាចំនួន 8 លានសម្រាប់យុទ្ធនាការបញ្ឈប់ការធ្វើតេស្តពិសោធន៍សត្វសម្រាប់គ្រឿងសម្អាងជារៀងរហូត។

សារពីអង្គការ CRUELTY FREE INTERNATIONAL

នៅក្នុងខែតុលា Body Shop និង Cruelty Free International ប្រមូលបានសំឡេងចំនួន 8.3 លានសំឡេងពីទូទាំងពិភពលោក យកទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កដើម្បីប្រកាសបញ្ឈប់ការធ្វើតេស្តពិសោធន៍សត្វសម្រាប់គ្រឿងសម្អាងនៅទូទាំងសកលលោក។

“ហត្ថលេខាទាំងនេះតំណាងឱ្យព្រឹត្តិការចុងក្រោយបំផុតរយៈពេលជាង 30ឆ្នាំនៃកិច្ចការពាររវាងអង្គការ Cruelty Free International និង Body Shop ជាម៉ាកសញ្ញាថែសម្ផស្សអន្តរជាតិទីមួយដើម្បីបើកយុទ្ធនាការប្រឆាំងការធ្វើតេស្តពិសោធន៍សត្វសម្រាប់គ្រឿងសម្អាង។

“យើងដឹងថា យ់ងមិនអាចធ្វើរឿងនេះបានដោយគ្មានអ្នកឡើយ។ នៅមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែដោយមានការគាំទ្រឥតឈប់ឈររបស់អ្នក យើងច្បាស់ណាស់ថា យើងនឹងទទួលបានជោគជ័យ”។

Michelle Thew
CEO Cruelty Free International

សមិទ្ធផលដែលយើងសម្រេចបានកន្លងមក

1989

ក្រុមហ៊ុនគ្រឿងសម្អាង The Body Shop បានចាប់ផ្ដើមយុទ្ធនាការបញ្ឈប់ការធ្វើតេស្តពិសោធន៍សត្វសម្រាប់គ្រឿងសម្អាង។ យើងគឺជាក្រុមហ៊ុនគ្រឿងសម្អាងសកលដំបូងគេដែលប្រយុទ្ធប្រឆាំងនឹងអំពើឃោរឃៅនេះ។

1998

តាមរយៈយុទ្ធនាការប្រកបដោយចីរភាពរបស់យើង រដ្ឋាភិបាល ចក្រភពអង់គ្លេសបានហាមឃាត់ការធ្វើតេស្តពិសោធន៍សត្វសម្រាប់ផលិតផលគ្រឿងសម្អាង និងគ្រឿងផ្សំ។

2003

យុទ្ធនាការធ្វើឡើងដោយ The Body Shop និង BUAV (សហភាពអង់គ្លេសដើម្បីលុបចោលការធ្វើតេស្តពិសោធន៍សត្វ ដែលសព្វថ្ងៃជាអង្គការ Cruelty Free International) បានចូលរួមចំណែកដល់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការធ្វើតេស្តពិសោធន៍សត្វសម្រាប់ ផលិផលគ្រឿងសម្អាង។

2009

សហភាពអឺរ៉ុបអនុវត្តច្បាប់ហាមឃាត់របស់ខ្លួនចំពោះការធ្វើតេស្តពិសោធន៍សត្វសម្រាប់គ្រឿងផ្សំនៃគ្រឿងសម្អាង។

2013

យើងអបអរសាទរចំពោះប្រវត្តិសាស្ត្រ។ ការលក់ និងនាំចេញផលិផល និងគ្រឿងផ្សំដែលបានពីការធ្វើតេស្តពិសោធន៍សត្វ គឺត្រូវបានហាមឃាត់ ដែលគោរពតាមការហាមឃាត់របស់សហភាពអឺរ៉ុប។ យុទ្ធនាការរបស់យើងជាមួយនឹងអង្គការ Cruelty Free International ប្រមូលបានហត្ថលេខាចំនួន 1 លាន។

2017

យើងប្រមូលបាន 3 លានហត្ថលេខានៅក្នុងយុទ្ធនាការរបស់យើង ជាមួយនឹងអង្គការ Cruelty Free International.

2018

យើងទទួលបាន 8 លានហត្ថលេខានៅក្នុងយុទ្ធនាការរបស់យើងជាមួយនឹងអង្គការ Cruelty Free International។ យើងយកបណ្ដឹងទាមទារទៅកាន់អង្គការសហប្រជាជាតិដើម្បីហាមឃាត់ការធ្វើតេស្តពិសោធន៍សត្វសម្រាប់គ្រឿងសម្អាងនៅទូទាំងពិភពលោក។