យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ

មរតករបស់យើង

  • 1976

    1976

    ហាង The Body Shop ដំបូងគេបានបើកទ្វារ

    1976

    1976

    ហាង The Body Shop ដំបូងគេបានបើកទ្វារ

    ហាង The Body Shop ដំបូងគេបើកទ្វារនៅថ្ងៃទី 26 ខែមីនា ក្នុងទីក្រុង Brighton នៅឆ្នេរភាគខាងត្បូងប្រទេសអង់គ្លេស។ ត្រឹមឆ្នាំ 1978 សិទ្ធិប្រើយីហោអាជីវកម្មនៅក្រៅប្រទេសលើកដំបូង គឺជាបញ្ជរមួយកន្លែងក្នុងទីក្រុងប្រ៊ុចសែល ហើយនៅឆ្នាំ 1982 ហាងថ្មីៗបានបើកទ្វារក្នុងអត្រាចំនួនពីរ ក្នុងមួយខែ។

  • 1986

    1986

    សង្គ្រោះត្រីបាឡែន

    1986

    1986

    សង្គ្រោះត្រីបាឡែន

    កម្មវិធីសង្គ្រោះត្រីបាឡែនជាមួយនឹង Greenpeace គឺជាយុទ្ធនាការធំដំបូងមួយ ដែល Anita និង The Body Shop ដាក់ចេញឱ្យអនុវត្ត។

  • 1987

    1987

    អាជីវកម្មសហគមន៍

    1987

    1987

    អាជីវកម្មសហគមន៍

    ផលិតផលអាជីវកម្មសហគមន៍ដំបូងសម្រាប់ The Body Shop គឺឧបករណ៍លញ់បាតជើង ផលិត ដោយ Teddy Exports ដែលជាអ្នកផ្គត់ផ្គង់មួយនៅក្នុងប្រទេសឥណ្ឌាភាគខាងត្បូង។ តាមរយៈការធ្វើអាជីវកម្មជាមួយនឹង The Body Shop ធ្វើឱ្យ Teddy School បានបើកទ្វារក្នុងឆ្នាំ 1994 ដែលផ្ដល់ឱកាសដើម្បីផ្ដល់ការអប់រំដល់កុមាររស់នៅក្នុងមូលដ្ឋាននោះ។

  • 1988

    1988

    Anita Roddick, OBE

    1988

    1988

    Anita Roddick, OBE

    Anita Roddick បានទទួលពានរង្វាន់ OBE (Officer of the Order of the British Empire)

  • 1990

    1990

    មូលនិធិ The Body Shop ត្រូវបានបង្កើតឡើង

    1990

    1990

    មូលនិធិ The Body Shop ត្រូវបានបង្កើតឡើង

    មូលនិធិ The Body Shop ដែលជាអង្គការសប្បុរសធម៌ ជួយផ្ដល់មូលនិធិផ្នែកសិទ្ធិមនុស្ស ក្រុមការពារសត្វ និងបរិស្ថាន ត្រូវបានបង្កើតឡើង។

  • 1992

    1992

    Mango Body Butter

    1992

    1992

    Mango Body Butter

    ការដាក់លក់នូវប៊័ររាងកាយ (Buddy Butter) លើកដំបូង ចាប់ផ្ដើមជាមួយនឹងផ្លែស្វាយ។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាផលិតផលមួយក្នុងចំណោមផលិតផលល្បីឈ្មោះបំផុតនានារបស់ The Body Shop។ ចាប់តាំងពីពេលនោះមក ផលិតផលបែបនេះត្រូវបានគេយកទៅចម្លងតាម ប៉ុន្តែផលិតផលរបស់យើងជាផលិតផលដើម ហើយនៅតែឈ្នះពានរង្វាន់ផ្សេងៗនៅជុំវិញពិភពលោក។

  • 1994

    1994

    The Body Shop At Home

    1994

    1994

    The Body Shop At Home

    The Body Shop at Home ត្រូវបានបង្ហាញ។
  • 1996

    1996

    ប្រឆាំងការធ្វើតេស្តពិសោធន៍លើសត្វ

    1996

    1996

    ប្រឆាំងការធ្វើតេស្តពិសោធន៍លើសត្វ

    យុទ្ធនាការប្រឆាំងការធ្វើតេស្តពិសោធន៍លើសត្វ បានប្រមូលហត្ថលេខាប្រមាណ 4 លានហត្ថលេខា - ដែលជាលិខិតញត្តិមានចំនួនច្រើនជាងគេបំផុតក្នុងពេលនោះ - ហើយបានប្រគល់ទៅឱ្យ គណៈកម្មការអឺរ៉ុប។ នៅខែវិច្ឆិកា 1998 យុទ្ធនាការរបស់យើងបាននាំឱ្យមានការហាមឃាត់ទូទាំងចក្រភពអង់គ្លេសលើការធ្វើតេស្តពិសោធន៍លើសត្វសម្រាប់ផលិតផលគ្រឿងសម្អាង និងគ្រឿងផ្សំផលិតផល។

  • 1997

    1997

    បទដ្ឋានគ្រឿងសម្អាងមនុស្សធម៌

    1997

    1997

    បទដ្ឋានគ្រឿងសម្អាងមនុស្សធម៌

    The Body Shop គឺជាក្រុមហ៊ុនគ្រឿងសម្អាងអន្តរជាតិដំបូងគេដែលមានការទទួលស្គាល់ក្រោមបទដ្ឋានគ្រឿងសម្អាងមនុស្សធម៌ ដែលគាំទ្រដោយក្រុមការពារសត្វអន្តរជាតិឈានមុខគេនានា។

  • 2002

    2002

    ជ្រើសរើសថាមពលវិជ្ជមាន

    2002

    2002

    ជ្រើសរើសថាមពលវិជ្ជមាន

    The Body Shop ចាត់ចែងយុទ្ធនាការសកលលោកជាមួយនឹង Greenpeace International ដើម្បីលើកកម្ពស់ថាមពលកកើតឡើងវិញ។ Peter Saunders បានក្លាយជានាយកប្រតិបត្តិ។

  • 2003

    2003

    បញ្ឈប់អំពើហិង្សាក្នុងផ្ទះ

    2003

    2003

    បញ្ឈប់អំពើហិង្សាក្នុងផ្ទះ

    យុទ្ធនាការបញ្ឈប់អំពើហិង្សាក្នុងផ្ទះ ត្រូវបានដាក់ចេញដើម្បីរៃអង្គាសថវិកាដើម្បីជួយគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ Anita Roddick ត្រូវបានតែងតាំងជា Dame of The British Empire

  • 2006

    2006

    L’Oréal ស្វាគមន៍ The Body Shop

    2006

    2006

    L’Oréal ស្វាគមន៍ The Body Shop

    L’Oréal ស្វាគមន៍ The Boddy Shop មកចូលជាផ្នែកមួយនៃគ្រួសាររបស់ខ្លួន ហើយមានមោទនភាពដែលមាន The Body Shop ស្ថិតនៅជាមួយខ្លួនក្នុងនាមជាក្រុមហ៊ុនជោគជ័យ ផ្ដោតលើធម្មជាតិ និងមានកេរ្តិ៍តំណែលត្រចះត្រចង់ដោយផ្អែកលើគុណតម្លៃរឹងមាំ និងច្បាស់លាស់។

  • 2007

    2007

    ប្រេងដូងដែលប្រមូលផលប្រកបដោយនិរន្តរភាព

    2007

    2007

    ប្រេងដូងដែលប្រមូលផលប្រកបដោយនិរន្តរភាព

    The Body Shop បានក្លាយជាក្រុមហ៊ុនគ្រឿងសម្អាងដំបូងគេដែលប្រមូលទិញប្រេងដូងដែលប្រមូលផលតាមវិធីសាស្ត្រដែលមាននិរន្តរភាព។

  • 2008

    2008

    ដប PET ដែលយកមកប្រើឡើងវិញ

    2008

    2008

    ដប PET ដែលយកមកប្រើឡើងវិញ

    The Body Shop បានដាក់ឱ្យប្រើប្រាស់នូវដប PET ដែលអាចយកមកប្រើឡើងវិញបាន 100% ។ Sophie Gasperment បានក្លាយជានាយកប្រតិបត្តិ។

  • 2009

    2009

    យុទ្ធនាការបញ្ឈប់ការជួញដូរផ្លូវភេទកុមារ និងមនុស្សពេញវ័យ

    2009

    2009

    យុទ្ធនាការបញ្ឈប់ការជួញដូរផ្លូវភេទកុមារ និងមនុស្សពេញវ័យ

    The Body Shop និងអង្គការ ECPAT International បានដាក់ចេញ នូវយុទ្ធនាការបញ្ឈប់ការជួញដូរផ្លូវភេទកុមារ និងមនុស្សពេញវ័យ។ យុទ្ធនាការនេះជំរុញឱ្យមានការផ្លាស់ប្ដូរក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកឡើយ ដោយប្រមូលហត្ថលេខាបានជាង 7 លានហត្ថលេខាពីអតិថិជនទូទាំងពិភពលោក ហើយនាមឱ្យបណ្ដាប្រទេសចំនួន 24 នៅលើសកលលោកប្ដេជ្ញាថានឹងអនុម័តច្បាប់ថ្មី។ ញត្តិនោះត្រូវបានប្រគល់ទៅឱ្យអង្គការសហប្រជាជាតិក្នុងឆ្នាំ 2012 ហើយវាបានក្លាយជាយុទ្ធនាការដ៏ធំជាងគេបំផុតរបស់ The Body Shop។

  • 2009

    2009

    របាយការណ៍ គុណតម្លៃដំបូងគេរបស់យើង

    2009

    2009

    របាយការណ៍ គុណតម្លៃដំបូងគេរបស់យើង

    យើងបានចុះផ្សាយរបាយការណ៍គុណតម្លៃរបស់យើងដំបូងគេ ដោយឆ្លើយតបទៅនឹងប្រធានបទដែលអតិថិជនរបស់យើងបានប្រាប់មកយើងថា មានសារសំខាន់ចំពោះពួកគេ។ របាយយការណ៍នោះមានរៀបរាប់អំពីសមិទ្ធផលដែលយើងសម្រេចបានចន្លោះពីខែមករា ឆ្នាំ 2007 និងខែធ្នូ ឆ្នាំ2008 ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលយើងជួបប្រទះ។

  • 2009

    2009

    RSPCA “ពានរង្វាន់ស្នាដៃក្នុងជីវិត”

    2009

    2009

    RSPCA “ពានរង្វាន់ស្នាដៃក្នុងជីវិត”

    The Body Shop បានទទួលពានរង្វាន់ “ស្នាដៃក្នុងជីវិត” RSPCA។

  • 2011

    2011

    សម្ព័ន្ធ The Global Shea Alliance

    2011

    2011

    សម្ព័ន្ធ The Global Shea Alliance

    The Body Shop បានជួយបង្កើតសម្ព័ន្ធ The Global Shea Alliance ដើម្បីកែលម្អផលិតកម្មផ្លែ shea ហើយជំរុញឱ្យមានអត្ថប្រយោជន៍កាន់តែច្រើនដល់ស្ត្រីដែលចូលរួមនៅក្នុងការកែច្នៃផលិតផលពីផ្លែ shea។

  • 2012

    2012

    ដាក់ចេញឡើងវិញនូវយុទ្ធនាការ “ប្រឆាំងការធ្វើតេស្តពិសោធន៍ជាមួយនឹងសត្វ”

    2012

    2012

    ដាក់ចេញឡើងវិញនូវយុទ្ធនាការ “ប្រឆាំងការធ្វើតេស្តពិសោធន៍ជាមួយនឹងសត្វ”

    យើងបានដាក់ចេញឡើងវិញនូវយុទ្ធនាការ “ប្រឆាំងការធ្វើតេស្តពិសោធន៍ជាមួយនឹងសត្វ” ដោយសហការជាដៃគូជាមួយនឹងអង្គការ Cruelty Free International ។

  • 2013

    2013

    EU ហាមការលក់ផលិតផល និងគ្រឿងផ្សំដែលបានធ្វើតេស្តពិសោធន៍ជាមួយសត្វ

    2013

    2013

    EU ហាមការលក់ផលិតផល និងគ្រឿងផ្សំដែលបានធ្វើតេស្តពិសោធន៍ជាមួយសត្វ

    អស់រយៈពេល 20 ឆ្នាំក្នុងការធ្វើយុទ្ធនាការឥតស្រាកស្រាន្ត យើងបានអបអរចំពោះការហាមឃាត់មួយដែលទប់ស្កាត់ការនាំចូល និងការលក់ផលិតផល និងគ្រឿងផ្សំដែលបានធ្វើតេស្តពិសោធន៍លើសត្វ នៅក្នុងទឹកដី សហភាពអឺរ៉ុប។ The Body Shop ត្រូវបានឧទ្ទេសនាមជាអាជីវកម្មមានទំនួលខុសត្រូវអន្តរជាតិ ឆ្នាំ 2013 ដោយអង្គការ Business in The Community ដ៏ល្បីឈ្មោះ។ Jeremy Schwartz បានក្លាយជានាយកប្រតិបត្តិ។

  • 2014

    2014

    ពានរង្វាន់ពី Business in the Community

    2014

    2014

    ពានរង្វាន់ពី Business in the Community

    The Body Shop បានឈ្នះពានរង្វាន់អាជីវកម្មមានទំនួលខុសត្រូវអន្តរជាតិ ប្រចាំឆ្នាំពី Business in the Community សម្រាប់ឆ្នាំទីពីរជាប់គ្នា។

  • 2015

    2015

    ពានរង្វាន់ Global Shea Alliance

    2015

    2015

    ពានរង្វាន់ Global Shea Alliance

    យើងបានទទួលពានរង្វាន់ Global Shea Alliance ដែលទទួលស្គាល់លើការខិតខំប្រឹងប្រែងរបស់យើងក្នុងការជួយកសាងឧស្សាហកម្ម Shea ប្រកបដោយនិរន្តរភាព។

  • 2017

    2017

    បេសកកម្ម World Bio-Bridges

    2017

    2017

    បេសកកម្ម World Bio-Bridges

    នៅខែកក្កដា ឆ្នាំ 2017 យើងបានដាក់ចេញនូវយុទ្ធនាការ World Bio-Bridges ដែលជាការប្ដេជ្ញាចិត្តក្នុងការកសាងធម្មជាតិឡើងវិញចំពោះតំបន់ដែលរងការគំរាមកំហែងខ្លាំងបំផុតរបស់ពិភពលោកតាមរយៈការកសាង Bio-Bridges ថ្មីៗចំនួន 10 ឱ្យបានគិតត្រឹមឆ្នាំ 2020។