យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ
 

ប្រេងអូលីវសរីរាង្គរបស់អាជីវ កម្មសហគមន៍មកពីប្រទេសអូស្រ្តាលី

មានប្រភពមកពីសហគមន៍ NUOVO CILENTO តាំងពីឆ្នាំ2000

ប្រេងអូលីវគឺជា “មាសរាវ” នៃប្រជាជនក្នុងតំបន់មេឌីទែរ៉ានេ និងត្រូវបានប្រើប្រាស់ នៅក្នុងគ្រឿង សម្អាងអស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយដោយសារលក្ខណៈធ្វើឱ្យស្បែកទន់ និងជួសជុល ស្បែកដែលខូច។ ប្រេងអូលីវសរីរាង្គគុណភាពខ្ពស់របស់យើងមានប្រភពមកពីជួរភ្នំនៃឧទ្យានជាតិ Cilento នៅតំបន់ Campania ប្រទេសអ៊ីតាលី។ ផលិតកម្មប្រេងអូលីវនៅក្នុងតំបន់នេះចាប់ កំណើតនៅក្នុងយុគសម័យកណ្ដាល នៅពេលព្រះសង្ឃ Benedictine បានដាំព្រៃអូលីវនៅ លើខ្នងភ្នំ។ ដើមអូលីវនៅតែមានការដាំដុះដោយប្រើប្រាស់វីធីសាស្រ្តដាំដុះសរីរាង្គ និងត្រូវបាន ដាំដុះយ៉ាងផ្ចិតផ្ចង់ និងប្រមូលផលដោយដៃ។

ផ្ដល់សារធាតុចិញ្ចឹមក្នុងផលិតផលរបស់យើង

មិនដូចអូលីវដែលត្រូវបានផលិតជាទ្រង់ទ្រាយធំឡើយ អូលីវរបស់យើងត្រូវបានដាំដុះយ៉ាងផ្ចិតផ្ចង់ និងប្រមូលផលដោយដៃមុនពេលទុកគាបដើម្បីទទួលបានប្រេងអូលីសរីរាង្គគុណភាពខ្ពស់។

ជួយដល់ប្រជាជនយើង

អ្នកផ្គត់ផ្គង់របស់យើង គឺសហករ Nuovo Cilento កំពុងផ្ដល់ផល់វិជ្ជមានយ៉ាងច្រើនដល់ឱកាសការងារនៅក្នុងតំបន់ជនបទដែលប្រឈមនឹងភាពអត់ការងារធ្វើ និងចំណាកស្រុកកម្រិតខ្ពស់។ សហគមន៍នេះក៏ជួយផ្សព្វផ្សាយដល់ផលិតកម្មអូលីវបែបប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយផងដែរ។

ជួយដល់ផែនដីរបស់យើង

ប្រេងអូលីវសរីរាង្គរបស់យើងត្រូវបានផលិតពីប្រភេទដើមឈើធម្មជាតិដែលមានតែនៅក្នុងឧទ្យានជាតិ Cilento តែប៉ុណ្ណោះ។ ពុំមានការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត ហើយសម្បកអូលីវត្រូវបានប្រើប្រាស់ឡើងវិញជាជីសរីរាង្គដើម្បីផ្ដល់ជីជាតិដីឡើងវិញ។