យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ
 

ប្រេងគ្រាប់ ម្រុំសហគមន៍មកពី ប្រទេសរ៉វ៉ាន់ដា

ទិញពី Asili Natural Oils តាំងពីឆ្នាំ 2018

ប្រេងគ្រាប់ម្រុំសហគមន៍របស់យើងត្រូវបានប្រមូលប្រកបដោយនិរន្តរភាពពី Asili Natural Oils ក្នុងប្រទេសរ៉វ៉ាន់ដា។ ពួកគេថែទាំគ្រាប់ម្រុំដែលមានគុណភាពខ្ពស់សម្រាប់កសិករដែលដាំ បេះដោយដៃ និងប្រើប្រាស់ដំណើរការមួយដែលគេហៅថា “បក់” ដើម្បីញែកគ្រាប់ពីសំបករបស់វា។ បន្ទាប់មក គ្រាប់ទាំងនោះត្រូវបានហាលសម្ងួតក្នុងខ្យល់ធម្មជាតិ ហើយត្រូវបានគាបពីរលើក ដើម្បីចម្រាញ់យកប្រេងដ៏សម្បូរជាតិចិញ្ចឹមរបស់វា។ យើងមានមោទនភាព ក្នុងការធ្វើការជាមួយនឹង Asili Natural Oils ពីព្រោះពួកគេផ្ដល់នូវប្រាក់ចំណូលប្រកបដោយនិរន្តរភាពដល់កសិករដែលរស់នៅក្នុងខេត្តភាគខាងកើតដែលរាំងស្ងួតនានាក្នុងប្រទេសរ៉វ៉ាន់ដា ដែលនៅទីនោះឱកាសក្នុងការរកប្រាក់ចំណូលមានតិចតួច។ ដើមម្រុំដែលទ្រាំនឹងភាពរាំងស្ងួត និងលក្ខខណ្ឌលំបាក ជួយការពារដល់ដំណាំជាអាហាររបស់កសិករទាំងនោះ អនុញ្ញាតឱ្យពួកគេអាចរីកចម្រើនលូតលាស់បាន។