យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ
 

ប្រេង MARULA អា ជីវកម្មសហគមន៍មកពី NAMIBIA

ដោយមានប្រភពមកពីសហគមន៍ស្រ្តី EUDAFANO តាំងពីឆ្នាំ2000

ប្រេង marula សម្រាប់ធ្វើឱ្យស្បែកទន់របស់យើងមានប្រភពមកពី Ondangwa នៅប្រទេស ណាមមីបៀ។ ខែឧសភាគឺជារដូវប្រមូលផលផ្លែ marula នៅពេលអ្នកផ្គត់ផ្គង់អាជីវកម្មសហគមន៍ របស់យើង ដែលជា សហគមន៍ស្រ្តី Eudafano មានភាពមមាញឹកនៅក្នុងការប្រមូលផលផ្នែកទុំមានទឹកច្រើនដែលបានធ្លាក់ពីដើម marula ព្រៃ។ ពួកគាត់ញែកផ្លែឈើចេញពីថ្មី និងដាក់ហាលថ្ងៃមុនពេលបំបែកថ្មឱ្យរបើករួចយកទៅគាបយកជាតិទឹក។ អាជីវកម្មរបស់យើងបានជួយស្រ្តីទាំងនេះឱ្យទទួលឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងកំពុងផ្ដល់សិទ្ធិអំណាចដល់សហគមន៍នៅក្នុងការប្រមូលផលផ្លែ marula ប្រកបដោយចីរភាព និងការពារដើម marula សម្រាប់ពេលអនាគត។

ផ្ដល់សារធាតុចិញ្ចឹមក្នុងផលិតផលរបស់យើង

គន្លឹះសម្ងាត់ក្នុងការថែសម្ផស្សសម្រាប់មនុស្សគ្រប់ជំនាន់ ស្រ្តីណាមមីបៀប្រើប្រាស់ប្រេង marula ដើម្បីថែរក្សា ស្បែកឱ្យទន់រលោង និងមានសំណើម។ យើងចូលចិត្តប្រើប្រាស់គ្រឿងផ្សំរក្សាសម្ផស្សនេះសម្រាប់គ្រប់ផលិតផល ចាប់តាំងពីក្រែមលាបបបូរមាត់រហូតដល់ប្រេងលាបខ្លួន។

ជួយដល់ប្រជាជនយើង

យើងមានមោទនភាពដែលអាជីវកម្មរបស់យើងបានជួយដល់ស្រ្តីណាមមីបៀ ក្នុងការរៃមូលនិធិ ដើម្បីសាងសង់រោងចក្រផ្ទាល់ខ្លួន ព្រមទាំងវិនិយោគទៅលើការចិញ្ចឹមសត្វ បង់ថ្លៃសាលារៀន សម្រាប់កូនៗរបស់ ពួកគាត់។

ជួយដល់ផែនដីរបស់យើង

ដើម marula គឺជាដួងព្រលឹងនៃជីវិតភូមិជនបទរបស់យើងនៅក្នុងតំបន់ Ovamboland នៃ ប្រទេសណាមមីបៀ។ ការពឹងផ្អែកទៅលើដើម marula ជួយការពារដីមិនឱ្យមានការកាប់បំផ្លាញព្រៃឈើ សម្រាប់ជាវាលចិញ្ចឹមសត្វពាហៈនៈ និងលើកទឹកចិត្តសហគមន៍ឱ្យធ្វើការដាំកូនឈើថ្មីៗ និងការពារ ព្រៃឈើ សម្រាប់មនុស្សជំនាន់ក្រោយ។