យើងប្រើcookies។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍cookiesរបស់យើង តាមរយះតំណភ្ជាប់នេះ ដោយបិទសារនេះឬបន្តចូលទៅកាន់គេហទំព័រ អ្នកយល់ព្រមនឹងការប្រើប្រាស់ookiesរបស់យើងនៅលើឧបករណ៍នេះ។ បិទ

លក្ខខណ្ឌប្រើប្រាស់

ហាង The Body Shop

សូមអានផ្នែកខាងក្រោមនេះដោយយកចិត្តទុកដាក់ ពីព្រោះផ្នែកខាងក្រោមនេះមានរៀបរាប់អំពីខចែង និងលក្ខខណ្ឌផ្លូវច្បាប់ដែលលោកអ្នកយល់ស្របនៅពេលប្រើប្រាស់វែបសាយត៍នេះ។

ប្រតិបត្តិករ
គោលបំណងរបស់វែបសាយត៍
អត្ថិភាពវែបសាយត៍
ព័ត៌មាននៅលើវែបសាយត៍
ផលិតផល និងសេវាកម្ម
ភាពជាកម្មសិទ្ធិឯកសារនៅលើវែបសាយត៍
ពាណិជ្ជសញ្ញា
តំណភ្ជាប់ខាងក្រៅ
សេចក្ដីថ្លែងបដិសេធមិនទទួលខុសត្រូវចំពោះការធានា និងទំនួលខុសត្រូវ
ការកែប្រែលក្ខខណ្ឌ
ច្បាប់ពាក់ព័ន្ធ

ប្រតិបត្តិករ
វែបសាយត៍នេះ ដំណើរការដោយក្រុមហ៊ុន Green Cosmetics Cambodia Co. LTD ដែលមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា លេខ 313 អគារ 28 ផ្លូវស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
back to top

គោលបំណងរបស់វែបសាយត៍
វែបសាយត៍នេះមានគោលបំណងផ្ដល់ជូនលោកអ្នកនូវព័ត៌មានអំពីអាជីវកម្មក្រុមហ៊ុន The Body Shop Vietnam ផលិតផល និងហាង យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មដែលយើងគាំទ្រ និងសកម្មភាពនានាដែលក្រុមហ៊ុនអនុវត្ត។ ត្រឡប់ទៅខាងលើវិញ
back to top

អត្ថិភាពវែបសាយត៍
ក្រុមហ៊ុនយើងខ្ញុំយកចិត្តទុកដាក់ខ្ពស់លើការរៀបចំវែបសាយត៍ ប៉ុន្ដែដោយសារតែមានបញ្ហាបច្ចេកទេសជាក់លាក់មួយចំនួន គឺអាចហួសពីលទ្ធភាពគ្រប់គ្រងរបស់យើង ដូច្នេះយើងមិនអាចធានាបានទេថាគ្រប់ពេលវេលាទាំងអស់លោកអ្នកអាចចូលប្រើប្រាស់វែបសាយត៍របស់យើងដោយមិនមានការរំខាននោះទេ។ ត្រឡប់ទៅខាងលើវិញ
back to top

ព័ត៌មានអំពីវែបសាយត៍
ព័ត៌មាននៅក្នុងវែបសាយត៍នេះជាព័ត៌មានសុចរិតត្រឹមត្រូវដែលបង្ហោះនៅលើវែបសាយត៍នេះក្នុងគោលបំណងសម្រាប់ការប្រើប្រាស់ជាព័ត៌មានទូទៅប៉ុណ្ណោះ ដូច្នេះលោកអ្នកមិនគួរប្រើប្រាស់ព័ត៌មានទាំងនោះក្នុងគោលបំណងផ្សេងទៀតណាមួយឡើយ ហើយយើងខ្ញុំក៏មិនធានា និងទទួលខុសត្រូវចំពោះសុក្រឹតភាព ឬភាពពេញលេញនៃព័ត៌មានទាំងនេះឡើយ។ ត្រឡប់ទៅខាងលើវិញ
back to top

ផលិតផល និងសេវាកម្ម
ការលើកឡើងអំពីផលិតផល ឬសេវាកម្មនៅក្នុងវែបសាយត៍នេះមិនត្រូវបានចាត់ទុកថាជាការព្រមព្រៀងលក់ ឬផ្គត់ផ្គង់ផលិតផល ឬសេវាកម្មនោះឡើយ ហើយក៏មិនមានន័យថាផលិតផល ឬសេវាកម្មទាំងនោះសុទ្ធតែមានផ្ដល់ជូននៅគ្រប់បណ្ដាប្រទេសទាំងអស់នោះទេ ហើយក៏មិនមាន័យថាឈ្មោះ និងសេចក្ដីពណ៌នាអំពីផលិតផលនៅតាមហាងក្នុងតំបន់របស់លោកអ្នកនឹងមានលក្ខណៈដូចគ្នាទៅនឹងចំណុចនៅក្នុងវែបសាយត៍នេះដែរ។ ត្រឡប់ទៅខាងលើវិញ
back to top

កម្មសិទ្ធិឯកសារនៅលើវែបសាយត៍
លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ បើមិនដូច្នោះទេ ហាង The Body Shop International Limited គឺជាម្ចាស់កម្មសិទ្ធិអ្នកនិពន្ធ និងសិទ្ធិមូលដ្ឋានទិន្នន័យនៅក្នុងវែបសាយត៍ និងខ្លឹមសារព័ត៌មានក្នុងវែបសាយត៍។ លោកអ្នកមិនអាចបោះពុម្ព ចែកចាយ ដកស្រង់ ប្រើប្រាស់ឡើងវិញ ឬផលិតឡើងវិញនូវផ្នែកណាមួយនៃវែបសាយត៍នេះនៅក្នុងទម្រង់ណាមួយ (រួមទាំងការថតចម្លង ឬរក្សាទុកនៅក្នុងមធ្យោបាយណាមួយ) ដែលផ្ទុយពីអាជ្ញាប័ណ្ណប្រើប្រាស់មានដែនកំណត់ដូចដែលមានចែងនៅក្នុងសេចក្ដីជូនដំណឹងអំពីសិទ្ធិអ្នកនិពន្ធ ឬដោយស្របតាម ការអនុញ្ញាតដូចដែលមានចែងដោយច្បាប់ស្ដីពីការចនាសិទ្ធិអ្នកនិពន្ធ និងប្រកាសនីយបត្រតក្កកម្ម ឆ្នាំ1988 ឬសិទ្ធិអ្នកនិពន្ធ និងសិទ្ធិនៅក្នុងបទប្បញ្ញត្តិមូលដ្ឋានទិន្នន័យឆ្នាំ1997 ជាធរមាន ឬច្បាប់ដែលមានតម្លៃស្មើ ដែលអាចអនុវត្តនៅក្នុងប្រទេសរបស់លោកអ្នក។ ត្រឡប់ទៅខាងលើវិញ
back to top

ពាណិជ្ជសញ្ញា
ប្រសិនបើមិនមានចែងផ្សេងពីនេះទេនោះ ម៉ាក ផលិតផល និងសេវាកម្ម ដែលប្រើប្រាស់នៅក្នុងវែបសាយត៍នេះ គឺជាម៉ាក ពាណិជ្ជនាម ឬសេវាកម្មរបស់ហាង Body Shop International Limited។ លោកអ្នកមិនអាចធ្វើការចែកចាយផលិតផល ឬផ្ដល់សេវាកម្មនៅក្រោម ឬដោយយោងតាម ឬការប្រើប្រាស់ផ្សេងពីនេះ ឬផលិតឡើងវិញនូវម៉ាក ពាណិជ្ជនាម ឬសេវាកម្ម ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន Body Shop International Limited ឬ ម្ចាស់ម៉ាក ពាណិជ្ជនាម ឬសេវាកម្មទាំងនេះបានឡើយ។ ត្រឡប់ទៅខាងលើវិញ
back to top

តំណភ្ជាប់ខាងក្រៅ
លោកអ្នកអាចផ្ដល់តំណភ្ជាប់ទៅកាន់វែបសាយត៍ផ្សេងៗពីមួយពេលទៅមួយពេល។ តំណភ្ជាប់ទាំងនេះ ផ្ដល់ជូនដើម្បីផ្ដល់ភាពងាយស្រួលជូនអតិថិជន។ យើងមិនអនុម័ត ឬទទួលខុសត្រូវចំពោះខ្លឹមសារវែបសាយត៍ទាំងនោះទេ ហើយក៏មិនទទួលខុសត្រូវចំពោះអត្ថិភាព វែបសាយត៍ទាំងនោះដែរ និងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាត ដែលអាចរងគ្រោះដោយសារការប្រើប្រាស់វែបសាយត៍នេះឡើយ។ ប្រសិនបើលោកអ្នកសម្រេចចិត្តចូលទៅកាន់វែបសាយត៍ដែលបានភ្ជាប់នោះ អ្នកត្រូវទទួលខុសត្រូវចំពោះហានិភ័យដែលកើតឡើងដោយខ្លួនឯង។ ត្រឡប់ទៅខាងលើវិញ
back to top

សេចក្ដីថ្លែងបដិសេធមិនទទួលខុសត្រូវចំពោះការធានា និងទំនួលខុសត្រូវ
ត្រឹមវិសាលភាពពេញលេញដែលបានអនុញ្ញាតដោយច្បាប់ ការធានាទាំងអស់ (ទាំងការ ការបញ្ជាក់ច្បាស់លាលស់ និងសំដៅដោយប្រយោល) ដែលពាក់ព័ន្ធនឹងវែបសាយត៍នេះ និង ខ្លឹមសារ និងការប្រើប្រាស់របស់លោកអ្នកនូវវែបសាយត៍ និងព័ត៌មានទាំងនោះ មិនត្រូវបានរាប់បញ្ចូលនោះទេ។ លើកលែងតែក្នុងករណីមរណភាព ឬរបួសរូបរាងកាយដោយសារតែ ការធ្វេសប្រហែសរបស់យើង ទៅតាមកម្រិតវិសាលភាពពេញលេញដែលបានអនុញ្ញាតដោយច្បាប់ យើងខ្ញុំមិនរាប់បញ្ចូលទំនួលខុសត្រូវចំពោះអ្នកពាក់ព័ន្ធនឹងការប្រើប្រាស់ វែបសាយត៍នេះ។ ត្រឡប់ទៅខាងលើវិញ
back to top

ការកែប្រែលក្ខខណ្ឌ
ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌទាំងអស់នេះពីមួយពេលទៅមួយពេលដោយមិនចាំបាច់ជូនដំណឹងដល់លោកអ្នក។ រាល់ការកែប្រែទាំងនេះ ត្រូវមានសុពលភាពនៅពេលដែលលក្ខខណ្ឌដែលបានកែប្រែនោះ បានបង្ហោះនៅលើវែបសាយត៍នេះ។ ត្រឡប់ទៅខាងលើវិញ
back to top

ច្បាប់ពាក់ព័ន្ធ
លក្ខខណ្ឌទាំងនេះស្ថិតក្រោមការគ្រប់គ្រង និងត្រូវបកស្រាយស្របតាមច្បាប់ប្រទេស វៀតណាម។ រាល់វិវាទទាំងអស់ដែលកើតមានឡើងនៅក្រោម ឬដែលពាក់ព័ន្ធទៅនឹងខចែង និងលក្ខខណ្ឌទាំងនេះ ត្រូវដោះស្រាយដោយដែនយុត្តាធិការដែលមិនមែនត្រូវបានផាត់ចេញនៃតុលាការប្រទេសវៀតណាម។ ត្រឡប់ទៅខាងលើវិញ
back to top