- ទំព័រដើម
- ផលិតផលសម្រស់ ផលិតផលតុបតែងមុខ និងផលិតផលថែរក្សាមុខ | The Body Shop Cambodia
លក់ដាច់បំផុត
-
៛70.000
-
៛70.000
-
៛35.000
-
៛260.000
-
៛95.000
គ្រឿងផ្សំ
គ្រឿងផ្សំធម្មជាតិគុណភាពខ្ពស់
-
តើយើងទទួលបានប្រេងដើមតែសហគមន៍របស់យើងមកពីណា? យើងទទួលបានប្រេងដើមតែសហគមន៍មកពីដៃគូក្នុងប្រទេសកេនយ៉ា។ ផលិតផលរបស់យើងផ្សំទៅដោយប្រេងបានមកពីស្លឹកសុទ្ធ ដែលធ្វើពីស្លឹកតែដែលប្រមូលផលដោយដៃ ហើយត្រូវបានយកទៅចំហុយក្នុងរយៈពេល 12 ម៉ោង បន្ទាប់ពីប្រមូលផលរួច ដើម្បីទទួលបានប្រេងដែលមានគុណភាពឥតខ្ចោះ សម្រាប់ធ្វើឱ្យស្បែកបរិសុទ្ធ។ ស្វែងយល់បន្ថែម
-
ប្រេងគ្រាប់ម្រុំសហគមន៍មកពីប្រទេសរ៉វ៉ាន់ដា ប្រេងគ្រាប់ម្រុំសហគមន៍របស់យើងត្រូវបានប្រមូលប្រកបដោយនិរន្តរភាពពី Asili Natural Oils ក្នុងប្រទេសរ៉វ៉ាន់ដា។ ពួកគេថែទាំគ្រាប់ម្រុំដែលមានគុណភាពខ្ពស់សម្រាប់កសិករដែលដាំ បេះដោយដៃ និងប្រើប្រាស់ដំណើរការមួយដែលគេហៅថា “បក់” ដើម្បីញែកគ្រាប់ពីសំបករបស់វា។ បន្ទាប់មក គ្រាប់ទាំងនោះត្រូវបានហាលសម្ងួតក្នុងខ្យល់ធម្មជាតិ ហើយត្រូវបានគាបពីរលើក ដើម្បីចម្រាញ់យកប្រេងដ៏សម្បូរជាតិចិញ្ចឹមរបស់វា។ យើងមានមោទនភាព ក្នុងការធ្វើការជាមួយនឹង Asili Natural Oils ពីព្រោះពួកគេផ្ដល់នូវប្រាក់ចំណូលប្រកបដោយនិរន្តរភាពដល់កសិករដែលរស់នៅក្នុងខេត្តភាគខាងកើតដែលរាំងស្ងួតនានាក្នុងប្រទេសរ៉វ៉ាន់ដា ដែលនៅទីនោះឱកាសក្នុងការរកប្រាក់ចំណូលមានតិចតួច។ ដើមម្រុំដែលទ្រាំនឹងភាពរាំងស្ងួត និងលក្ខខណ្ឌលំបាក ជួយការពារដល់ដំណាំជាអាហាររបស់កសិករទាំងនោះ អនុញ្ញាតឱ្យពួកគេអាចរីកចម្រើនលូតលាស់បាន។ ស្វែងយល់បន្ថែម
-
ផ្លែ CAMU CAMU មកពីប្រទេសប៉េរូ ផ្លែ Camu Camu របស់យើងគឺដុះយ៉ាងស៊ុបទ្រុបនៅតាមមាត់ទន្លេនៃទន្លេអាម៉ាហ្សូន។ តាមការប្រមូលផលដោយផ្ទាល់ដៃពីអ្នកបេះផ្លែឈើនៅក្នុងភូមិ Nùñez Cocha នៃព្រៃរងទឹកភ្លៀងអាម៉ាហ្សូន ប្រទេសប៉េរូ ផ្លែឈើនេះគឺទុំល្អនៅក្នុងរដូវភ្លៀងនៅពេលដែលកម្ពស់ទឹកទន្លេឡើងខ្ពស់។ ចំណូលបានមកពីការបេះផ្លែឈើនេះគឺជួយកាត់បន្ថយចំណាកស្រុកនៃប្រជាជនវ័យក្មេងទៅកាន់រដ្ឋធានីលីម៉ា ដែលជួយរក្សាវប្បធម៌ប្រពៃណីនេះឱ្យនៅរស់រានមានជីវិតសម្រាប់កូនចៅជំនាន់ក្រោយ។ ស្វែងយល់បន្ថែម
-
កោសិកាចិញ្ចឹមពីរុក្ខជាតិ SEA HOLLY មកពីប្រទេសបារាំង នាំធម្មជាតិល្អបំផុតសម្រាប់អ្នក ដោយពុំមានអ្វីមករំខានឡើយ ។ កោសិកាចិញ្ចឹមពីរុក្ខជាតិរបស់យើងមកពីឆ្នេរថ្ម North Brittany មាននិរន្តរភាពពេញលេញ។ ការបន្តយកសំណាកគំរូរបស់រុក្ខជាតិទាំងនេះមកពីទីកន្លែងធម្មជាតិរបស់វា គឺជារឿងលែងចាំបាច់ទៀតហើយ ដូច្នេះ ធ្វើឱ្យរុក្ខជាតិទាំងនេះអាចលូតលាស់ដោយគ្មានការបំផ្លាញ និងស្របតាមបំណងរបស់ធម្មជាតិ។ ស្វែងយល់បន្ថែម
-
ប្រេង CAMOMILE នៃអាជីវកម្មសហគមន៍មកពីចក្រភពអង់គ្លេស តើអ្នកដឹងទេថា camomile ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺអស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយទេ? ដោយសារតែប្រសិទ្ធភាពជួយសម្រួលដល់ស្បែកងាយរងប្រតិកម្ម camomile មានប្រសិទ្ធភាពក្នុងការការពារស្បែករមាស់ដ៏មានប្រសិទ្ធភាព និងអាចប្រើទៅលើស្បែកគ្រប់ប្រភេទ។ យើងសហការជាមួយក្រុមហ៊ុន Norfolk Essential Oils មកពីចក្រភពអង់គ្លេសដើម្បីផ្គត់ផ្គង់ប្រេង camomile ដែលបានប្រមូលទិញពីកសិដ្ឋានជាលក្ខណៈគ្រួសារ។ ស្វែងយល់បន្ថែម

PLASTIC FOR CHANGE
អាជីវកម្មសហគមន៍កែច្នៃផ្លាស្ទីកឡើងវិញ
នៅក្រុមហ៊ុន The Body Shop យើងបានប្ដេជ្ញាដោះស្រាយបញ្ហាផ្លាស្ទីកខុសពីគេ។ ស្វែងយល់ ពីរបៀបដែលយើងប្រយុទ្ធដើម្បីប្រជាជន និងភពផែនដីជាមួយនឹង អាជីវកម្មសហគមន៍កែច្នៃ ផ្លាស្ទីកឡើងវិញ មកពីបេងហ្គាលូរូ ប្រទេសឥណ្ឌា។ អាជីវកម្មរបស់យើងនឹងជួយលើកម្ពស់ អ្នករើសសំរាមដែលយើងគាំទ្រជាមួយនឹងលទ្ធភាពធ្វើការក្នុងលក្ខខណ្ឌមួយដែលមានអនាម័យ ជាងមុន តម្លៃស្មើភាពជាងមុន និងទទួលបានការគោរព និងទទួលស្គាល់។