-
- អភិក្រមរបស់ក្រុមហ៊ុនចំពោះឯកជនភាព
- នៅក្នុងហាង Body Shop Cambodia របស់យើងខ្ញុំ យើងគោរពសិទ្ធិឯកជនភាពរបស់លោកអ្នកយ៉ាងម៉ឺងម៉ាត់បំផុត។ សូមអានព័ត៌មានលម្អិតអំពីគោលនយោបាយឯកជនភាពរបស់។ ក្រុមហ៊ុន Green Cosmetics Cambodia Co., LTD រក្សា និងអនុលោមតាមបទប្បញ្ញត្តិអ៊ីនធឺណិតទាំងអស់ដែលស្ថិតនៅក្រោមច្បាប់ប្រទេសវៀតណាម។
- តំណភ្ជាប់
- វែបសាយត៍របស់យើង មានតំណភ្ជាប់របស់វែបសាយត៍ជាច្រើនផ្សេងទៀត។ សូមមេត្តាជ្រាបថាក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការអនុវត្តគោលនយោបាយឯកជនភាពរបស់វែបសាយត៍ផ្សេងឡើយ។ ក្រុមហ៊ុន សូមលើកទឹកចិត្តអ្នកប្រើប្រាស់ទាំងអស់ឱ្យស្វែងយល់ព័ត៌មានបន្ថែមនៅពេលដែលចាកចេញពីវែបសាយត៍របស់យើង និងអានព័ត៌មានអំពីឯកជនភាពនៅលើ វែបសាយត៍ណាមួយ ដែលប្រមូលព័ត៌មានអត្តសញ្ញាណរបស់លោកអ្នក។ គោលនយោបាយឯកជនភាពនេះអនុវត្តទាំងស្រុងចំពោះព័ត៌មានដែលប្រមូលបានពីវែបសាយត៍នេះ។
- ការកែប្រែទៅលើគោលនយោបាយឯកជនភាព
- ក្រុមហ៊ុនយើងខ្ញុំ សូមរក្សាសិទ្ធិកែប្រែទៅលើគោលនយោបាយឯកជនភាពនេះពីពេលមួយទៅពេលមួយ។ ប្រសិនបើក្រុមហ៊ុនសម្រេចចិត្តកែប្រែគោលនយោបាយឯកជនភាព នោះក្រុមហ៊ុននឹងបង្ហោះព័ត៌មានអំពីការកែប្រែនោះនៅលើគេហទំព័ររបស់យើង ដូច្នេះអ្នកប្រើប្រាស់នឹងដឹងអំពីព័ត៌មានដែលក្រុមហ៊ុនបានប្រមូលយកពីពួកគាត់ របៀបដែលក្រុមហ៊ុនប្រើប្រាស់ព័ត៌មានទាំងនេះ និងថាតើស្ថិតក្រោមកាលៈទេសៈណាខ្លះដែលក្រុមហ៊ុននឹងបញ្ចេញព័ត៌មានទាំងនេះទៅឱ្យភាគីទីបី។ ប្រសិនបើក្នុងចំណុចណាមួយ ក្រុមហ៊ុនសម្រេចចិត្តប្រើប្រាស់ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលប្រមូលបានពីអតិថិជន ខុសពីអ្វីដែលក្រុមហ៊ុនបានលើកឡើងពីពេលដែលក្រុមហ៊ុនស្នើសុំព័ត៌មានទាំងនោះពីលោកអ្នកនោះ យើងនឹងជូនដំណឹងដល់អ្នកប្រើប្រាស់តាមអ៊ីមែល។ អ្នកប្រើប្រាស់អាចមានជម្រើសយល់ព្រម ឬមិនយល់ព្រមចំពោះការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួននោះស្របតាមគោលនយោបាយឯកជនភាពដែលបានធ្វើបច្ចុប្បន្នភាព។