តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានកាតសមាជិកក្លឹប Love Your Body™?
លោកអ្នកគ្រាន់តែជាវផលិតផល KHR200,000 និងផលិតផលណាមួយខាងលើនៅក្នុងវិក្កយបត្រតែមួយ នោះលោកអ្នកនឹងមានសិទ្ធិក្លាយជាសមាជិកក្លឹប Love Your Body™ ភ្លាម។ គ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក យើងនឹងដំណើរការកាតសមាជិកជូនលោកអ្នកភ្លាម។ ពិតជាងាយស្រួលខ្លាំងណាស់!
ហេតុអ្វីបានជាអ្នកត្រូវការអត្តសញ្ញាណប័ណ្ណ?
យើងសូមឱ្យលោកអ្នកបង្ហាញអត្តសញ្ញាណប័ណ្ណនៅពេលចុះឈ្មោះដើម្បីយើងបញ្ចូលព័ត៌មានសាមជិក ដូចជា ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ អាសយដ្ឋាន និងភេទទៅក្នុងប្រព័ន្ធរបស់យើង។ លេខអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកគឺជាលេខសមាជិកភាពរបស់លោកអ្នក។
តើខ្ញុំសន្សំពិន្ទុយ៉ាងដូចម្ដេច?
សូមបង្ហាញអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកនៅគ្រប់ពេលដែលអ្នកទិញផលិតផលដើម្បីសន្សំពិន្ទុចូលទៅក្នុងកាតសមាជិករបស់លោកអ្នក។ លោកអ្នកនឹងទទួលបានមួយ 1 ពិន្ទុនៅពេលចំណាយ = KHR10,000 នៅក្នុងហាង The Body Shop។ ពិន្ទុនេះមានសុពលភាពរយៈពេល 6 ខែគិតចាប់ពីថ្ងៃចូលរួមតទៅ។
តើអ្វីជាសក្ខីបត្ររង្វាន់?
នៅពេលលោកអ្នកចំណាយទឹកប្រាក់ចំនួន KHR250,000 តម្លៃសក្ខីបត្ររង្វាន់គឺនឹងមានបង្ហាញនៅលើវិក្កយបត្រ ដែលលោកអ្នកអាចប្រើប្រាស់ភ្លាមៗសម្រាប់ការទិញលើកបន្ទាប់។ សក្ខីបត្រមានសុពលភាពរយៈពេល 3 ខែ គិតចាប់ពីថ្ងៃចេញវិក្កយបត្រតទៅ។
តើខ្ញុំអាចប្រើប្រាស់សក្ខីបត្ររង្វាន់នៅពេលណាខ្លះ ហើយតើមានលក្ខខណ្ឌអ្វីខ្លះ?
លោកអ្នកអាចប្រើប្រាស់សក្ខីបត្រភ្លាមៗក្រោយពីទទួលបានកាតនោះសម្រាប់ការទិញលើកក្រោយ។ ការប្ដូរយករង្វាន់គឺត្រូវធ្វើឡើងសម្រាប់ទំនិញមានតម្លៃពេញនៅក្នុងហាង The Body Shop។ សក្ខីបត្រ 1 អាចប្រើសម្រាប់តែប្រតិបត្តិការម្ដងតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានពិន្ទុនៅសល់នៅក្នុងសក្ខីបត្រនោះ លោកអ្នកមិនអាចប្ដូរនៅវិធីសាស្ត្រណាក៏ដោយផ្សេងពីនេះបានឡើយ។
តើខ្ញុំអាចពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៃពិន្ទុដែលខ្ញុំសន្សំនៅក្នុងកាត Love Your Body™ នៅកន្លែងណា?
លោកអ្នកអាចពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៃពិន្ទុរបស់លោកអ្នកនៅក្នុងហាង The Body Shop។ សូមបង្ហាញអត្តសញ្ញាណប័ណ្ណដើម្បីផ្ទៀងផ្ទាត់លេខកាតសមាជិករបស់លោកអ្នក។ ពិន្ទុដែលសន្សំបានរបស់លោកអ្នកនឹងបង្ហាញជូននៅលើវិក្កយបត្រនៅពេលដែលអ្នកទិញទំនិញម្ដងៗ។
តើត្រូវមានលក្ខណៈតម្រូវអ្វីខ្លះដើម្បីបន្តសុពលភាពសមាជិកភាព?
លោកអ្នកគ្រាន់តែចំណាយប្រាក់ចំនួន KHR400,000 នៅក្នុងរយៈពេល 12 ខែនៅក្នុងហាង The Body Shop នោះសមាជិកភាពរបស់លោកអ្នកនឹងបន្តមានសុពលភាពទៅក្នុងរយៈពេលបន្ទាប់ទៀតដោយស្វ័យប្រវត្តិ។