សូមអានផ្នែកខាងក្រោមនេះដោយយកចិត្តទុកដាក់ ពីព្រោះផ្នែកខាងក្រោមនេះមានរៀបរាប់អំពីខចែង និងលក្ខខណ្ឌផ្លូវច្បាប់ដែលលោកអ្នកយល់ស្របនៅពេលប្រើប្រាស់វែបសាយត៍នេះ។
- ប្រតិបត្តិករ
- គោលបំណងរបស់វែបសាយត៍
- អត្ថិភាពវែបសាយត៍
- ព័ត៌មាននៅលើវែបសាយត៍
- ផលិតផល និងសេវាកម្ម
- ភាពជាកម្មសិទ្ធិឯកសារនៅលើវែបសាយត៍
- ពាណិជ្ជសញ្ញា
- តំណភ្ជាប់ខាងក្រៅ
- សេចក្ដីថ្លែងបដិសេធមិនទទួលខុសត្រូវចំពោះការធានា និងទំនួលខុសត្រូវ
- ការកែប្រែលក្ខខណ្ឌ
- ច្បាប់ពាក់ព័ន្ធ
- ប្រតិបត្តិករ
- វែបសាយត៍នេះ ដំណើរការដោយក្រុមហ៊ុន Green Cosmetics Cambodia Co. LTD ដែលមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា លេខ 313 អគារ 28 ផ្លូវស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
- គោលបំណងរបស់វែបសាយត៍
- វែបសាយត៍នេះមានគោលបំណងផ្ដល់ជូនលោកអ្នកនូវព័ត៌មានអំពីអាជីវកម្មក្រុមហ៊ុន The Body Shop Cambodia ផលិតផល និងហាង យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មដែលយើងគាំទ្រ និងសកម្មភាពនានាដែលក្រុមហ៊ុនអនុវត្ត។ ត្រឡប់ទៅខាងលើវិញ
- អត្ថិភាពវែបសាយត៍
- ក្រុមហ៊ុនយើងខ្ញុំយកចិត្តទុកដាក់ខ្ពស់លើការរៀបចំវែបសាយត៍ ប៉ុន្ដែដោយសារតែមានបញ្ហាបច្ចេកទេសជាក់លាក់មួយចំនួន គឺអាចហួសពីលទ្ធភាពគ្រប់គ្រងរបស់យើង ដូច្នេះយើងមិនអាចធានាបានទេថាគ្រប់ពេលវេលាទាំងអស់លោកអ្នកអាចចូលប្រើប្រាស់វែបសាយត៍របស់យើងដោយមិនមានការរំខាននោះទេ។ ត្រឡប់ទៅខាងលើវិញ
- ព័ត៌មានអំពីវែបសាយត៍
- ព័ត៌មាននៅក្នុងវែបសាយត៍នេះជាព័ត៌មានសុចរិតត្រឹមត្រូវដែលបង្ហោះនៅលើវែបសាយត៍នេះក្នុងគោលបំណងសម្រាប់ការប្រើប្រាស់ជាព័ត៌មានទូទៅប៉ុណ្ណោះ ដូច្នេះលោកអ្នកមិនគួរប្រើប្រាស់ព័ត៌មានទាំងនោះក្នុងគោលបំណងផ្សេងទៀតណាមួយឡើយ ហើយយើងខ្ញុំក៏មិនធានា និងទទួលខុសត្រូវចំពោះសុក្រឹតភាព ឬភាពពេញលេញនៃព័ត៌មានទាំងនេះឡើយ។ ត្រឡប់ទៅខាងលើវិញ
- ផលិតផល និងសេវាកម្ម
- ការលើកឡើងអំពីផលិតផល ឬសេវាកម្មនៅក្នុងវែបសាយត៍នេះមិនត្រូវបានចាត់ទុកថាជាការព្រមព្រៀងលក់ ឬផ្គត់ផ្គង់ផលិតផល ឬសេវាកម្មនោះឡើយ ហើយក៏មិនមានន័យថាផលិតផល ឬសេវាកម្មទាំងនោះសុទ្ធតែមានផ្ដល់ជូននៅគ្រប់បណ្ដាប្រទេសទាំងអស់នោះទេ ហើយក៏មិនមាន័យថាឈ្មោះ និងសេចក្ដីពណ៌នាអំពីផលិតផលនៅតាមហាងក្នុងតំបន់របស់លោកអ្នកនឹងមានលក្ខណៈដូចគ្នាទៅនឹងចំណុចនៅក្នុងវែបសាយត៍នេះដែរ។ ត្រឡប់ទៅខាងលើវិញ
- កម្មសិទ្ធិឯកសារនៅលើវែបសាយត៍
- លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ បើមិនដូច្នោះទេ ហាង The Body Shop International Limited គឺជាម្ចាស់កម្មសិទ្ធិអ្នកនិពន្ធ និងសិទ្ធិមូលដ្ឋានទិន្នន័យនៅក្នុងវែបសាយត៍ និងខ្លឹមសារព័ត៌មានក្នុងវែបសាយត៍។ លោកអ្នកមិនអាចបោះពុម្ព ចែកចាយ ដកស្រង់ ប្រើប្រាស់ឡើងវិញ ឬផលិតឡើងវិញនូវផ្នែកណាមួយនៃវែបសាយត៍នេះនៅក្នុងទម្រង់ណាមួយ (រួមទាំងការថតចម្លង ឬរក្សាទុកនៅក្នុងមធ្យោបាយណាមួយ) ដែលផ្ទុយពីអាជ្ញាប័ណ្ណប្រើប្រាស់មានដែនកំណត់ដូចដែលមានចែងនៅក្នុងសេចក្ដីជូនដំណឹងអំពីសិទ្ធិអ្នកនិពន្ធ ឬដោយស្របតាម ការអនុញ្ញាតដូចដែលមានចែងដោយច្បាប់ស្ដីពីការចនាសិទ្ធិអ្នកនិពន្ធ និងប្រកាសនីយបត្រតក្កកម្ម ឆ្នាំ1988 ឬសិទ្ធិអ្នកនិពន្ធ និងសិទ្ធិនៅក្នុងបទប្បញ្ញត្តិមូលដ្ឋានទិន្នន័យឆ្នាំ1997 ជាធរមាន ឬច្បាប់ដែលមានតម្លៃស្មើ ដែលអាចអនុវត្តនៅក្នុងប្រទេសរបស់លោកអ្នក។ ត្រឡប់ទៅខាងលើវិញ
- ពាណិជ្ជសញ្ញា
- ប្រសិនបើមិនមានចែងផ្សេងពីនេះទេនោះ ម៉ាក ផលិតផល និងសេវាកម្ម ដែលប្រើប្រាស់នៅក្នុងវែបសាយត៍នេះ គឺជាម៉ាក ពាណិជ្ជនាម ឬសេវាកម្មរបស់ហាង Body Shop International Limited។ លោកអ្នកមិនអាចធ្វើការចែកចាយផលិតផល ឬផ្ដល់សេវាកម្មនៅក្រោម ឬដោយយោងតាម ឬការប្រើប្រាស់ផ្សេងពីនេះ ឬផលិតឡើងវិញនូវម៉ាក ពាណិជ្ជនាម ឬសេវាកម្ម ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន Body Shop International Limited ឬ ម្ចាស់ម៉ាក ពាណិជ្ជនាម ឬសេវាកម្មទាំងនេះបានឡើយ។ ត្រឡប់ទៅខាងលើវិញ
- តំណភ្ជាប់ខាងក្រៅ
- លោកអ្នកអាចផ្ដល់តំណភ្ជាប់ទៅកាន់វែបសាយត៍ផ្សេងៗពីមួយពេលទៅមួយពេល។ តំណភ្ជាប់ទាំងនេះ ផ្ដល់ជូនដើម្បីផ្ដល់ភាពងាយស្រួលជូនអតិថិជន។ យើងមិនអនុម័ត ឬទទួលខុសត្រូវចំពោះខ្លឹមសារវែបសាយត៍ទាំងនោះទេ ហើយក៏មិនទទួលខុសត្រូវចំពោះអត្ថិភាព វែបសាយត៍ទាំងនោះដែរ និងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាត ដែលអាចរងគ្រោះដោយសារការប្រើប្រាស់វែបសាយត៍នេះឡើយ។ ប្រសិនបើលោកអ្នកសម្រេចចិត្តចូលទៅកាន់វែបសាយត៍ដែលបានភ្ជាប់នោះ អ្នកត្រូវទទួលខុសត្រូវចំពោះហានិភ័យដែលកើតឡើងដោយខ្លួនឯង។ ត្រឡប់ទៅខាងលើវិញ
- សេចក្ដីថ្លែងបដិសេធមិនទទួលខុសត្រូវចំពោះការធានា និងទំនួលខុសត្រូវ
- ត្រឹមវិសាលភាពពេញលេញដែលបានអនុញ្ញាតដោយច្បាប់ ការធានាទាំងអស់ (ទាំងការ ការបញ្ជាក់ច្បាស់លាលស់ និងសំដៅដោយប្រយោល) ដែលពាក់ព័ន្ធនឹងវែបសាយត៍នេះ និង ខ្លឹមសារ និងការប្រើប្រាស់របស់លោកអ្នកនូវវែបសាយត៍ និងព័ត៌មានទាំងនោះ មិនត្រូវបានរាប់បញ្ចូលនោះទេ។ លើកលែងតែក្នុងករណីមរណភាព ឬរបួសរូបរាងកាយដោយសារតែ ការធ្វេសប្រហែសរបស់យើង ទៅតាមកម្រិតវិសាលភាពពេញលេញដែលបានអនុញ្ញាតដោយច្បាប់ យើងខ្ញុំមិនរាប់បញ្ចូលទំនួលខុសត្រូវចំពោះអ្នកពាក់ព័ន្ធនឹងការប្រើប្រាស់ វែបសាយត៍នេះ។ ត្រឡប់ទៅខាងលើវិញ
- ការកែប្រែលក្ខខណ្ឌ
- ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌទាំងអស់នេះពីមួយពេលទៅមួយពេលដោយមិនចាំបាច់ជូនដំណឹងដល់លោកអ្នក។ រាល់ការកែប្រែទាំងនេះ ត្រូវមានសុពលភាពនៅពេលដែលលក្ខខណ្ឌដែលបានកែប្រែនោះ បានបង្ហោះនៅលើវែបសាយត៍នេះ។ ត្រឡប់ទៅខាងលើវិញ
- ច្បាប់ពាក់ព័ន្ធ
- លក្ខខណ្ឌទាំងនេះស្ថិតក្រោមការគ្រប់គ្រង និងត្រូវបកស្រាយស្របតាមច្បាប់ប្រទេស វៀតណាម។ រាល់វិវាទទាំងអស់ដែលកើតមានឡើងនៅក្រោម ឬដែលពាក់ព័ន្ធទៅនឹងខចែង និងលក្ខខណ្ឌទាំងនេះ ត្រូវដោះស្រាយដោយដែនយុត្តាធិការដែលមិនមែនត្រូវបានផាត់ចេញនៃតុលាការប្រទេសវៀតណាម។ ត្រឡប់ទៅខាងលើវិញ